អ្នកចូលរួមបុណ្យអុំទូកនៅសៀមរាបមាន​ជិត៣០ម៉ឺននាក់កើនជាង៣០%

រូបភាពអ្នកចូលរួមទស្សនាពិធីបុណ្យអុំទូក by bosavy

អាជ្ញាធរខេត្ដសៀមរាប អោយដឹងថា ភ្ញៀវទេសចរណ៍ជាតិ​និងអន្ដរជាតិចូលរួម​ទស្សនាពិធីបុណ្យអំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០១៧ មានចំនួនជិត៣០ម៉ឺននាក់ កើនឡើង៣៦,២៨% បើធៀបកាលពីឆ្នាំ២០១៦។

អាជ្ញាធរខេត្ដសៀមរាប អោយដឹងថា ភ្ញៀវទេសចរណ៍ជាតិ​និងអន្ដរជាតិចូលរួម​ទស្សនាពិធីបុណ្យអំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០១៧ មានចំនួនជិត៣០ម៉ឺននាក់ កើនឡើង៣៦,២៨% បើធៀបកាលពីឆ្នាំ២០១៦។

អភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យអំទូក រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ខែវិច្ឆិកា​ ឆ្នាំ២០១៧នេះ មានអ្នកទស្សនាប្រមាណជាង២៨ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិ ប្រមាណជាង២៥ម៉ឺននាក់ និងភ្ញៀវទេស​ចរណ៍អន្ដរជាតិ មានប្រមាណបីម៉ឺននាក់ ដែលលោកថា បើប្រៀបធៀប កាលពីឆ្នាំ២០​១៦​កើនឡើង៣៦,២៨%។

បើតាមលោក ឃឹម ប៊ុនសុង អោយដឹងថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែនេះ ខេត្តសៀមរាប​មាន​ដាក់កម្លាំងសមត្ថកិច្ចការពារសន្ដិសុខសណ្ដាប់ធ្នាប់ ប្រមាណ៧០០នាក់ ក្នុងនោះមានកម្លាំង​នគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារភូមិផងដែរ ខណៈដែលកម្លាំងថែរក្សាបរិស្ថានប្រមាណ២០០នាក់៕​

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។