អ្នក​ភូមិ​លើក​គ្នា​ទៅ​សួរ​អាជ្ញាធរ​ក្រោយ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ធ្លី​មាន​ជម្លោះ​នៅ​ស្រុកកណ្ដាលស្ទឹង

តំណាងអ្នក​ភូមិ​ជាង ១​ពាន់​គ្រួសារ មានជម្លោះដីធ្លី​នៅ​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំគ្នាទៅតវ៉ានៅសាលាស្រុក​នៅ​ព្រឹក​ថ្ងៃ​នេះ និង​ទាម​ទារ​ទៅ​អាជ្ញាធរ​ឲ្យជួយ​ទប់​ស្កាត់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ កុំ​ឲ្យ​ជួយ​ឆាយ​ដី​មាន​ទំនាស់​ជាង ២០០​ហិកតា ដោយ​ថា ក្រុម​ហ៊ុន​មួយ​នេះ​នៅ​មិន​ទាន់​ដោះ​ស្រាយ​នៅ​ឡើយ។

ក្រសួង​អប់រំ​លុប​ឈ្មោះ​លោក រ៉ុង​ ឈុន ចេញពី​ក្រប​ខណ្ឌ​មន្ត្រីរាជ​ការ

ក្រសួង​អប់​រំ​បាន​សម្រេចច្រាន​ចោលពាក្យ​សុំបម្រើ​ការងារ​ និង​​លុប​ឈ្មោះ​​លោក ​រ៉ុង ឈុន ចេញពី​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការ ដោយ​លើក​​ហេតុ​ផល​ថា ​លោក​អវត្តមាន​ពី​ការ​ងារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ដែល​ការ​សម្រេច​នេះ​ ត្រូវ​​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​លាលែង​ពី​សមាជិក គ.ជ​.ប.។

បទ​ល្មើស​គ្រឿង​ញៀន​កើន​ឡើង​គំហុក​កាល​ពី​ឆ្នាំ​មុន​ក្រោយ​ចាប់​ផ្ដើម​យុទ្ធនាការ​បង្ក្រាប

អាជ្ញាធរគ្រឿងញៀន បានឲ្យដឹងថា បទល្មើស​គ្រឿងញៀនឆ្នាំ២០១៧ បាន​កើនឡើងយ៉ាង​គំហក​កាល​ពី​ឆ្នាំ​មុន ជា​ឆ្នាំ​ដែល​រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​។

វិភាគ៖ តើមានអ្វីនៅពីក្រោយការធ្វើច្បាប់ដាក់ទោសអ្នករិះគន់ព្រះមហាក្សត្រ?

រដ្ឋាភិបាល ចុងសប្តាហ៍មុន បានធ្វើសេចក្តីព្រាងច្បាប់​វិសោធនកម្ម​លើមាត្រាមួយចំនួន​នៃ​ក្រមព្រហ្មទណ្ឌ​ ដាក់​ទោ​​ស​អ្ន​​​កប្រ​មាថអង្គ​ព្រះម​ហាក្ស​​ត្រ។ សេ​ចក្តីព្រាងច្បាប់ថ្មីនេះ បានចែងពីទោសទណ្ឌ​ ដាក់ព​ន្ធនា​គា​រ ពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យជាប្រាក់ ច​ន្លោះ​ពី ២​លា​ន ដល់៥០លា​នរៀល។

រដ្ឋាភិបាលបញ្ជាក្រុមហ៊ុនអ៊ិនធើណែតក្នុងស្រុក​រាំងខ្ទប់គេហទំព័រសារព័ត៌មានដេលី

រដ្ឋាភិបា​ល​បាន​បញ្ជា​ទៅ​កាន់​ក្រុម​ហ៊ុនផ្គត់​ផ្គង់​អ៊ិន​ធើ​ណែ​តទាំង​អស់​នៅ​កម្ពុ​ជា ឲ្យ​រារាំង ឬប្លុក​នូវ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ខេមបូឌា ដេលី បន្ទាប់​ពី​កាសែត​នេះ​បាន​បិទ​ដំណើរ​ការ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​។

ឧត្ដមសេនីយ៍​គប់​ចាន​លើ​នារី​រត់​តុ​ត្រូវ​បាន​ដក​ហូត​តំណែង ប៉ុន្តែ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អនុវត្ត​ច្បាប់

ឧត្ដម​សេនីយ៍​យោធា​ម្នាក់​​ដែលបានប្រើអំពើហិង្សាលើក្មេងស្រីរត់តុនៅខេត្តបន្ទាយមានជ័យ ត្រូវបានក្រសួងការពារជាតិដកតួនាទី និងពិចារណាដាក់ពិន័យតាមច្បាប់កងទ័ព ប៉ុន្តែ សង្គមស៊ីវិលចង់ឲ្យចាត់ការតាមច្បាប់ព្រហ្មទណ្ឌ ដើម្បីឲ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព។

សិស្សវិទ្យាល័យមួយនៅបាត់ដំបងផ្ទុះការតវ៉ាករណីដកគ្រូបង្រៀនពួកគេ

សិស្សានុសិស្សរាប់សិបនាក់នៅវិទ្យាល័យមួយក្នុងស្រុកបរវេល ខេត្តបាត់ដំបង បាន​ប្រមូលផ្តុំគ្នាតវ៉ានៅ​មុខការិយាល័យ​អប់រំយុវជន និងកីឡាស្រុក ប្រឆាំង​ទៅ​នឹង​ការ​ដក​គ្រូ​បង្រៀន​ ២​រូប បន្ទាប់​ពី​ផ្ទុះ​វិវាទផ្ទៃក្នុងសាសា។

អ្នកច្បាប់អន្ដរជាតិរិះគន់ការធ្វើច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ

ក្រុមអ្នកច្បាប់អន្ដរជាតិ បានហៅការធ្វើច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិបញ្ចេញមតិ និងបំបិទសំឡេងរិះគន់ ប៉ុន្ដែអ្នកនាំពាក្យបក្សកាន់អំណាចយល់ថា នេះគ្រាន់ជាការបញ្ចេញមតិមួយ។

នាវា​ដឹក​ប្រេង​ផ្ទុក​នាវិក​ឥណ្ឌា​២២​នាក់​បាត់​ខ្លួន​នៅ​ឆ្នេរ​ភាគ​ខាងលិច​ទ្វីប​អាហ្វ្រិក

នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ផ្ទុក​ទៅ​ដោយ​នាវិក​ជន​ជាតិ​ឥណ្ឌា ២២​នាក់ កំពុង​បាត់​ខ្លួន​នៅ​ឆ្នេរ​ភាគ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក នៅ​ក្នុង​ដែន​ទឹក​ដែល​សម្បូរ​ទៅ​ដោយ​ចោរ​សមុទ្រ។
All articles loaded
No more articles to load