មេដឹកនាំ​កម្ពុជា​ជំរុញ​ទៅ​បណ្ដា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ដោះ​ស្រាយ​បញ្ហា​ប្រឈម

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងពិធីក្នុងខេត្តកែប( រូប ពីហ្វេសប៊ុក លោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ជំរុញទៅ​បណ្ដា​ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ឲ្យ​ដោះស្រាយបញ្ហាប្រឈម​មួយចំនួននៅតាមដងទន្លេមេគង្គ ដោយថា ដើម្បីប្រយោជន៍ និងសុខមាលភាពប្រជាពលរដ្ឋ​នៅ​តាម​បណ្ដាលោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ជំរុញទៅ​បណ្ដា​ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ឲ្យ​ដោះស្រាយបញ្ហាប្រឈម​មួយចំនួននៅតាមដងទន្លេមេគង្គ ដោយថា ដើម្បីប្រយោជន៍ និងសុខមាលភាពប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ប្រទេស​ទាំង​នោះ។​ប្រទេស​ទាំង​នោះ។

លោក ហ៊ុន សែន ថ្លែងបែបនេះ​នៅក្នុងកិច្ចប្រជុំកំពូលនៃគណៈកម្មការទន្លេមេគង្គ​លើក​ទី​៣ នៅព្រឹកថ្ងៃនេះ ខណៈ​ដែល​ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​សៀមរាប។

មេដឹកនាំ​កម្ពុជា មានប្រសាសន៍ថា ទន្លេមេគង្គជាប្រភពនៃជីវិត និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គដ៍យូរអង្វែង ប៉ុន្ដែ អាងទន្លេមួយនេះ បន្ដជួបបញ្ហាប្រទះនូវបញ្ហា​ប្រឈមមួយចំនួន ដូចជា កំណើនប្រជាជន ការអភិវឌ្ឍន៍ និងសន្ដិសុខទឹក ស្បៀង និងថាមពល ដែលធ្វើឲ្យ​ប៉ះពាល់ដល់ការស់នៅរបស់ពលរដ្ឋ នៅតាមដងទន្លេមេគង្គ។

លោកបានស្នើទៅ​ប្រទេសជាសមាជិក នៃគណៈកម្មការទន្លេមេគង្គ​ ឲ្យ​ដោះស្រាយបញ្ហា​ប្រឈមទាំងនោះ​ ដើម្បីផលប្រយោជន៍របស់​ប្រជាពលរដ្ឋនៅក្នុងតំបន់ ខណៈ​ដែល​លោក​បាន​ជំរុញ​ឲ្យ​ពង្រឹងសមត្ថភាព​ធន​ធាន​មនុស្ស និងស្ថាប័នផងដែរ ដើម្បីធ្វើការរួមគ្នាមានប្រសិទ្ធិភាព៕

លោកក៏បានជម្រុញឲ្យ​គ្រប់គ្រងបរិស្ថាន និងកាកសំណាល ដោះស្រាយផលប៉ះពាល់​បរិស្ថានដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ការបំពុលទឹកទន្លេ រួមទាំងការគ្រប់គ្រងគម្រោងនានា ដែលមានផលប៉ះពាល់ដល់ចីរភាពអាងទន្លេមេគង្គ និងជីវចម្រុះ​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ