ដីស្រែប្រជាពលរដ្ឋជាង៣០០ក្បាលដីស្ថិតនៅភូមិ ដំណាក់អំពិល ដប់បាត ខ្មារ វត្តលួង ជុំរុំសៀម ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលរដ្ឋជីកប្រឡាយកាត់ ឥឡូវអភិបាលខេត្តពោធិ៍សាត់ យល់ព្រមធ្វើប្លង់ជូនវិញ ដោយមិនតម្រូវឲ្យពលរដ្ឋម្ចាស់ដីចេញថ្លៃសេវាឡើយ។
លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ មានប្រសាសថា យោងតាមសំណើររបស់លោក នូ រ៉េន តំណាងប្រជាពលរដ្ឋក្នុងសង្កាត់លលកស កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ឲ្យរដ្ឋធ្វើប្លង់ជូនពួកគាត់នូវដីសេសសល់ពីការជីកប្រឡាយនោះ ពេលនេះអភិបាលខេត្តយល់ព្រមតាមសំណើរហើយ ហើយលោកបានចាត់តាំងខាងជំនាញពាក់ព័ន្ធឲ្យចុះសិក្សានឹងធ្វើប្លង់ជូនវិញ ដោយមិនតម្រូវឲ្យម្ចាស់ចេញថ្លៃសេវាអ្វីទាំងអស់។
ការប្រកាស់នេះបានធ្វើនៅក្នុងកិច្ចប្រជុំអាណត្តិក្រុមប្រឹក្សាក្រុង នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ នៅវត្តសូរិយា សង្កាត់រលាប ក្រុងពោធិ៍សាត់។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន