ក្រសួងអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សីប្រភេទថី្ម

ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សីថី្មប្រភេទ H5N6 ដែលកើតលើបក្សីនៅប្រទេសកូរ៉េខាងត្បូងនិងជប៉ុន ខណៈដែលប្រទេសចិនមានវីរុសផ្ដាសាយប្រភេទ H7N9 បានកើតឡើងលើមនុស្ស៨០៧នាក់ គិតក្នុងរយៈពេលពីឆាំ្ន២០១៣ដល់ឆាំ្ន២០១៦។

ក្នុងសេចកី្ដណែនាំចុះថៃ្ងទី៤ មករា ក្រសួងសុខាភិបាលបានឲ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមិនទាន់មានករណីជំងឺផ្ដាសាយបក្សីប្រភេទ H7N9 និង H5N6 នៅឡើយទេ ។

តែក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនក្នុងការការពារសុខភាពពីការចម្លងមេរោគនេះ ជាពិសេសសម្រាប់អ្នកដែលមានបំណងធើ្វដំណើរទៅប្រទេសក្រៅនារដូវបុណ្យចូលឆាំ្នចិន និងបុណ្យចូលឆាំ្នខែ្មរនាពេលខាងមុខនេះ។

គួររំលឹកផងដែរថា ចាប់តាំងពីឆាំ្ន២០០៥រហូតមកដល់ឆាំ្ន២០១៤នេះ ប្រទេសកម្ពុជាធ្លាប់មានករណីជំងឺផ្ដាសាយបក្សីប្រភេទ H5N1ចំនួន ៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។