លោក នេត សាវឿន ជំរុញឲ្យដាក់ស្ត្រីធ្វើជាប្រធានតាមអង្គភាព

(ប្រភព៖ នគរបាលជាតិ)

ស្នងការដ្ឋាននគរបាលជាតិ ជំរុញ​​ទៅនាយកដ្ឋានបុគ្គលិក ពិនិត្យលទ្ធភាពស្រ្តី ឲ្យធ្វើជាប្រធាននាយកដ្ឋាន អង្គភាព និងស្នងការនគរបាលរាជធានី-ខេត្ត ដោយថាដើម្បី​ចូលរួមថែរក្សាសុវត្ថិភាព និង​សន្តិ​សុខ​ប្រទេស​ជាតិ។

ស្នងការដ្ឋាននគរបាលជាតិ ជំរុញ​​ទៅនាយកដ្ឋានបុគ្គលិក ពិនិត្យលទ្ធភាពស្រ្តី ឲ្យធ្វើជាប្រធាននាយកដ្ឋាន អង្គភាព និងស្នងការនគរបាលរាជធានី-ខេត្ត ដោយថាដើម្បី​ចូលរួមថែរក្សាសុវត្ថិភាព និង​សន្តិ​សុខ​ប្រទេស​ជាតិ។

ការជំរុញនេះធ្វើឡើងស្របពេល ទិវាអន្តរជាតិនារី៨មីនា ខួបទី១០៧ នឹងចូលមកដល់នាពេលឆាប់ៗខាង​មុខ​នេះ។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកស្រង់សម្តីរបស់លោក នេត សាវឿន ក្នុង​ពិធីអប​អសាទរ​មិទ្ទិញទិវាអន្តរជាតិនារី៨មីនា ខួបទី១០៧ ក្រោមវិធានបទ ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ​”​ នារសៀល​ថ្ងៃទី៥ ខែមីនា ម្សិលមិញថា រាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្រ្តី ដោយថា ស្ត្រីក៏មានសមត្ថិភាពធ្វើការងារដូចបុរសដែរ។

ករណីនេះ លោក សាវឿន ជំរុញ​ទៅ​នាយកដ្ឋាន​បុគ្គលិក គប្បី​ធ្វើការពិចារណាក្នុ​ងការដាក់​ស្រ្តីធ្វើជាប្រ​ធាន​នាយក​ដ្ឋាន អង្គភាព និងស្នងការតាមបណ្តារាជធានី-ខេត្តនានា ដើម្បីឲ្យ​ចលនាស្រ្តីកាន់​តែមាន​ភាពល្អ​ប្រសើ  ប​ន្ថែម​ទៀត ក្នុង​ការចូលរួម​ថែរក្សាសុវត្ថិភាព សុខសន្តិភាព សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​។

វេបសាយដដែលបញ្ជាក់ថា នៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលបច្ចុប្បន្ននេះ គឺមាន​ស្រ្តីជិត​មួយ​ពាន់​នាក់ កំពុងបម្រើការជានគរបាល ដោយអ្នកខ្លះធ្វើជា​អគ្គស្នងការរង និង​អនុប្រធាន​នាយកដ្ឋាន និងអង្គ​ភាព​ជាដើម៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។