លោក ហ៊ុន ម៉ាណែត មិនជឿថាខេត្តព្រះសីហនុក្លាយជាទីក្រុងល្បែងរបស់ចិន

កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីគឺ លោក ហ៊ុន ម៉ាណែត (FB: Hun Manet)

កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីគឺ លោក ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តព្រះសីហនុមិនអាចក្លាយទៅជាម៉ាកាវទី២ ឬ កន្លែងលេងល្បែងនិងប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗរបស់ប្រជាជនចិននោះទេ។​

កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីគឺ លោក ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តព្រះសីហនុមិនអាចក្លាយទៅជាម៉ាកាវទី២ ឬ កន្លែងលេងល្បែងនិងប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗរបស់ប្រជាជនចិននោះទេ។​

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បញ្ចប់គម្រោងការិយាល័យ​ និង​ សណ្ឋាគារ​ ជីងកាង​ នៅក្រុងព្រះសីហនុកាលពីដើមសប្តាហ៍នេះ លោក ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តនេះកំពុងទទួលបានការវិនិយោគច្រើន នឹងក្លាយទៅជាទីក្រុងពិសេសលេចធ្លោជាងគេ ហើយក្លាយជាគោលដៅរបស់ភ្ញៀវទេសចរចង់ទៅកំសាន្ត។​ លោកថា មិនអាចក្លាយទៅជាម៉ាកាវទី២នោះទេ។ ​នេះបើតាមការចុះផ្សាយរបស់ Khmer Times។​

ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នៅពេលនេះ បន្ទាប់ពីមានការលើកឡើងថា ខេត្តព្រះសីហនុ នឹងក្លាយទៅជាទីក្រុងល្បែងរបស់ចិនហើយមានបទឧក្រិដ្ឋច្រើនកើតឡើង។​

កាលពីចុងខែមករា អភិបាលខេត្តព្រះសីហនុលោក យន្ត មីន ​ក៏បានផ្ញើរបាយការណ៍មួយទៅក្រសួងមហាផ្ទៃ ដោយបារម្ភពីបញ្ហាសន្តិសុខដោយកំណើនជនបរទេសច្រើន។ បើតាមរបាយការណ៍នោះ ក្នុងឆ្នាំ២០១៧ ជនបរទេសចូលមកស្នាក់នៅក្នុងខេត្តព្រះសីហនុ មានចំនួន ៦ ៣៨៥នាក់ ក្នុងនោះ ជនជាតិចិនមានច្រើនជាងគេ គឺ ៤ ៤៩៨នាក់ ឥណ្ឌូណេស៊ី មាន៩០៩នាក់ ហ្វីលីពីន ១២៧នាក់ ម៉ាឡេស៊ី ១២២នាក់ និងជនជាតិផ្សេងៗទៀត៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។