លោកស្រី Le Pen ធ្វើកំណែទម្រង់បក្សក្រោយចាញ់ឆ្នោត​

លោកស្រី Le Pen

បេក្ខភាពប្រធានាធិបតីបារាំង លោកស្រី Le Pen ដែលលទ្ធផលបឋមបង្ហាញថា ចាញ់ការបោះឆ្នោតកាលពីម្សិលមិញនោះ គឺលោកស្រី​ បង្ហាញពីការធ្វើកំណែទម្រង់គោលនយោបាយបក្សឲ្យកាន់តែមានប្រជាប្រិយភាព។​

លទ្ធផលនៃការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតីបារាំងកាលពីថ្ងៃអាទិត្យម្សិលមិញ​ បង្ហាញថា លោក Macron​ ជាអ្នកនយោបាយ​និយមកណ្តាល​ ទទួលបានការគាំទ្រជាង ៦០% ចំណែកលោកស្រី Le Pen អ្នកនយោបាយស្តាំនិយមជ្រុល ទទួលបានការគាំទ្រតែ ជាង៣០%ប៉ុណ្ណោះ។​

ក្រោយការបង្ហាញលទ្ធផលបណ្ណោះអាសន្ន លោកស្រី​ Le Pen បានផ្ញើសារអបអរសាទរលោក Macron ដែលទទួលបានជ័យជម្នះ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។​

ទន្ទឹមនឹងការប្រកាសអបអរគូប្រកួត ក៏ដូចជាការទទួលស្គាល់លទ្ធផលនេះ លោកស្រី​ Le Pen​ ក៏បានលើកឡើងថា គណបក្ស រណសិរ្យជាតិរបស់លោកស្រី ត្រូវមានការធ្វើកំណែទម្រង់គោលនយោបាយ​ដើម្បីប្រកួតប្រជែងនៅពេលក្រោយៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ