នាយករដ្ឋ​មន្ត្រី​អំពាវ​នាវ​ឲ្យ​ប្រុង​ប្រយ័ត្ន​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​នៅ​ព្រឹក​ថ្ងៃ​នេះ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ធម្មជាតិ​នៅ​រដូវ​វស្សា​នេះ ដោយ​ថា ទឹក​ជំនន់​នៅ​ឆ្នាំ​នេះ​នឹង​ឡើង​ធំ​។

លោក​នាយករដ្ឋ​មន្ត្រី​បាន​អំពាវ​នាវ​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ខណៈ​ដែល​លោក​ចូល​រួម​ទិវា​កាក​បាទ​ក្រហម​-អឌ្ឍ​ចន្ទ​ក្រហម​អន្តរជាតិ។

ក្រៅ​ពី​អំពាវ​នាវ​ទៅ​ដល់​ពលរដ្ឋ​ហើយ​នោះ លោក​ក៏​បាន​ជំរុញ​ទៅ​អាជ្ញាធរ​ទាំង​អស់ ឲ្យ​​ត្រៀម​លក្ខណៈ​សម្រាប់​ដោះ​ស្រាយ​គ្រោះ​មហន្តរាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ