មេដឹកនាំបក្សកុម្មុយនីស្តនៅវៀតណាម​នឹងបំពេញទស្សនកិច្ចនៅចិនក្នុងខែនេះ​

អគ្គលេខាធិកាគណបក្សកុម្មុនីស្តវៀតណាម​លោក Nguyễn Phú Trọng នឹងបំពេញទស្សនកិច្ចជាផ្លូវការទៅប្រទេសចិនចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ខែមករា។

អគ្គលេខាធិកាគណបក្សកុម្មុនីស្តវៀតណាម​លោក Nguyễn Phú Trọng នឹងបំពេញទស្សនកិច្ចជាផ្លូវការទៅប្រទេសចិនចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ខែមករា។ នេះបើតាមការលើកឡើងរបស់គណៈកម្មការសម្រាប់ការទំនាក់ទំនងផ្ទៃក្នុងរបស់គណៈកម្មាធិការកណ្តាលគណបក្ស។​

សារព័ត៌មានVietnam News បានចុះផ្សាយថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់គណបក្សកុម្មុនីស្ត និង មេដឹកនាំចិន​លោក​ ស៊ី ជិនពីង។​

សេចក្តីប្រកាសព័ត៌មានរបស់ភាគីវៀតណាម​ឲ្យដឹងថា ការធ្វើដំណើរទស្សនកិច្ចនេះ ធ្វើឡើងចំពេលខួបនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរលើកទី៦៧ ហើយក៏ស្របពេលដែលប្រជាពលរដ្ឋនៃប្រទេសទាំងពីរត្រៀមខ្លួន​សម្រាប់បុណ្យចូលឆ្នាំថ្មី។​

បច្ចុប្បន្នប្រទេសវៀតណាម និង ប្រទេសចិន​កំពុងតែមានជម្លោះតានតឹង ក្នុងការដណ្តើម​ដែនកោះ នៅក្នុងសមុទ្រចិនខាងត្បូង ដែលអូសបន្លាយមិនទាន់មានដំណោះស្រាយនៅឡើយ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។