រដ្ឋាភិបាលគ្រោងបង្កើតមណ្ឌលអប់រំកែប្រែអ្នកញៀនថ្នាំនៅខេត្តព្រះសីហនុ

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងថា រដ្ឋាភិបាលគ្រោងនឹងកសាងមជ្ឈមណ្ឌលអប់រំនិង ព្យាបាលអ្នកញៀនថ្នាំ នៅក្នុងខេត្តព្រះសីហនុ នៅពាក់កណ្តាលឆ្នាំ២០១៨ ដើម្បីដោះស្រាយ​អ្នកដែលរងគ្រោះដោយសារថ្នាំញៀនរយៈពេលយូរ។​

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ បានប្រជុំផ្សព្វផ្សាយផែនការសកម្មភាពផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀននិងការបណ្តុះបណ្តាលជនបង្គោលនៃគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ។ ក្នុងឱកាសនោះ លោក​ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថា ការបង្ក្រាបគ្រឿងញៀនចាប់បានអ្នកពាក់ព័ន្ធច្រើន ប៉ុន្តែលោកថាមិនទាន់ស៊ីជម្រៅនោះទេ។ ​នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​

លោក កែ គឹមយ៉ាន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលគ្រោងបង្កើតមណ្ឌលអប់រំព្យាបាលអ្នក ញៀនគ្រឿងញៀនក្រោមការរៀបចំរបស់ក្រសួងសង្គមកិច្ច ដែលមានគម្រោងសាងសង់នៅពាក់កណ្ដាលឆ្នាំ ក្រោយនៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាអ្នកដែល រងគ្រោះធ្ងន់ៗត្រូវការព្យាលបាលរយៈពេលយូរ មិនត្រឹមតែព្យាបាលនោះទេគឺ​នឹងផ្ដល់ជំនាញក្រោយពេលព្យាបាលជាហើយគឺនឹងមានលទ្ធភាពធ្វើការងារ ចិញ្ចឹមជីវិតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ