លោក ហ៊ុន សែនថា ​ចង់រក្សាសន្តិភាពបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា

មេដឹកនាំបក្សកាន់អំណាច និងជានាយករដ្ឋមន្ត្រីផងនោះ បានផ្ញើសារបែបគំរាម មុនយុទ្ធនាការឃោសនាបោះឆ្នោតមកដល់ថា បើច​ង់រ​ក្សា​​​សន្តិភាព បោះឆ្នោតឲ្យគណបក្សប្រជាជនម្ពុជា។

ការថ្លែងបែបនេះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន បានធ្វើឡើងក្នុងពិធីចុះជួបកម្មករនៅក្រុងបាវិត ខេត្តស្វាយរៀល នាថ្ងៃ​ពុ​ធ​នេះ។

លោក ហ៊ុន សែន ក្រៅពីថ្លែង រំឭកស្តីពីប្រវត្តិតស៊ូ របស់លោក​​ រំដោះប្រទេសចេញពីរបបប៉ុល ពត លោកក៏បានថ្លែងបែ​បវា​យ​​ប្រ​​ហា​​រថា ក្រុ​ម​ប្រឆាំង​ក៏​បា​ន​ព្យា​យាមបំផ្លាញសន្តិភាព ដែលកម្ពុជាបានមក ដោយកម្រនេះដែរ។

មេដឹកនាំរូបនេះ បញ្ជាក់ថាតាមរយៈសន្តិភាពនេះជំរុញឲ្យពលរដ្ឋមានជីវភាពប្រសើរជាងមុន អាចកែលំអរផ្ទះ និង​ខ្លះ​ទៀត​សង់​ផ្ទះ​ថ្មីបាន ។លោកថា ចំណែកកម្មករវិញ មានប្រាក់ចំណូលច្រើនជាងមុន ​​​តាមរយៈដំឡើងប្រាក់ឈ្នួល​ ពី១៥៣ដល់ ១៧០​ដុ​ល្លា​​​​​រក្នុងមួយខែ ។

លោក ហ៊ុន សែន អះអាងទៀតថា ដើម្បីរក្សាបានប្រាក់ចំណូល មុខរបរ  ត្រូវចូលរួមរក្សា​សន្តិភាព គឺ បោះ​ឆ្នោតឲ្យគ​ណបក្ស​ប្រ​ជា​ជនកម្ពុជា។

លោកថា៖«ការរក្សាសន្តិភាពនេះវាងាយធ្វើទៅបាន និងធានាថាធ្វើបានប្រសិនបើក្មួយៗនិងក្រុមគ្រួសារបោះឆ្នោតឲ្យគណបក្សប្រជា​​ជនកម្ពុជា»

យ៉ាងនេះក្តី បញ្ហានយោបាយនៅកម្ពុជា ត្រូវបានស​ហគម​ន៍​អន្ត​រជាតិ កំពុងដាក់សម្ពាធឲ្យ​រដ្ឋាភិបាលស្តារ​ប្រជាធិបតេយ្យ​ឡើ​ង​វិញ ដោយជំរុញឲ្យដោះលែង លោក​ កឹម សុខា និងបើកផ្លូវឲ្យបក្សប្រឆាំង ដែលបានរំលាយទៅហើយនោះ បាន​ចូ​ល​​​​រួ​មប្រ​កួ​ត​កា​​រ​បោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើងវិញ ដោយថា ដើម្បីជាជម្រើសរបស់ម្ចាស់ឆ្នោត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ