ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យជំរុញឲ្យមន្ត្រីពាក់ព័ន្ធរកទីផ្សារដំឡូងមីឲ្យកសិករ

សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យស្នើឡើងឲ្យមន្ត្រីពាក់ព័ន្ធរួមទាំងអភិបាលខេត្តនិងមន្ត្រីនៅមន្ទីរពាណិជ្ជកម្មជួយអន្តរាគមន៍រកទីផ្សារ ដើម្បីលក់ដំឡូងមីរបស់ប្រជាកសិករដែលដាំបានលក់បានតម្លៃថោកឬមិនមានទីផ្សារ។​

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តកាលពីព្រឹកថ្ងៃទី៩ ខែមីនាម្សិលមិញ លោក អ៊ី ឡុង សមាជិកក្រុមប្រឹក្សាភិបាល​មានប្រសាសន៍ថា ខេត្តនេះប្រជាកសិករភាគច្រើនធ្វើស្រែចំការ ប៉ុន្តែលោកថានៅឆ្នាំ​២០១៦និង២០១៧ តម្លៃកសិផល ពិសេសដំឡូងលក់បានតម្លៃថោកពេក។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​

លោកអំពាវនាវឲ្យមន្ត្រីពាក់ព័ន្ធអន្តរាគមន៍រកដំណោះស្រាយ ដោយលោកថា បើមិនបានថ្លៃខ្ពស់ណាស់​ឲ្យតែបានដូចប៉ុន្មានឆ្នាំមុន ព្រោះលោកថា តម្លៃទាបដូចបច្ចុប្បន្ន​អាចធ្វើឲ្យកសិករខាតបង់ច្រើន ហើយប៉ះពាល់ដល់ជីវភាពពួកគាត់កាន់តែខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ