តុលាការនឹងប្រកាសសាលក្រមលើករណីតំណាងរាស្ត្របក្សប្រឆាំងនៅរសៀលនេះ

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​លោក អ៊ំ សំអាន

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​លោក អ៊ំ សំអាន

សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមលើសំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិនៅម៉ោង២រសៀលថ្ងៃនេះ បន្ទាប់ពីចៅក្រមបានធ្វើការជំនុំជម្រះកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។

សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមលើសំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិនៅម៉ោង២រសៀលថ្ងៃនេះ បន្ទាប់ពីចៅក្រមបានធ្វើការជំនុំជម្រះកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។

លោក អ៊ុំ សំអាន ដែលរិះគន់រដ្ឋាភិបាលកម្ពុជាថាប្រើផែនទីក្លែងក្លាយបោះបង្គោលព្រំដែនជាមួយវៀតណាមនោះ ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងញុះញង់ឲ្យមានការរើសអើង។

លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលយប់នៅក្រុងសៀមរាប ទាំងមិនបានដកអភ័យឯកសិទ្ធិជាតំណាងរាស្ត្រ ក្រោយពីលោកត្រឡប់ពីអាមេរិកចូលមកកម្ពុជាវិញកាលពីខែមេសា៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។