នាវាដឹកយន្តហោះរបស់ចិន​ចូលដល់ច្រកសមុទ្ររបស់តៃវ៉ាន់​

យន្តហោះគ្មានមនុស្សបើកនិងក្រុមទាហានជើងទឹករបស់តៃវ៉ាន់ បានរាយការណ៍ថា នាវាដឹកយន្តហោះរបស់ចិន បានធ្វើដំណើរដល់ភាគខាងជើងនៃច្រកសមុទ្រតៃវ៉ាន់ ដែលនេះបង្ហាញថា ជាសញ្ញចុងក្រោយ ​នៃភាពតានតឹងកាន់តែខ្លាំង រវាងតៃវ៉ាន់និងចិន។​

រដ្ឋមន្ត្រីការពារជាតិរបស់តៃវ៉ាន់​បានថ្លែងថា នាវាដឹកយន្តហោះចម្បាំងដែលចិនទិញពីរុស្ស៊ីនោះ បានវិលត្រឡប់ពីការធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង ហើយមិនបានចូលក្នុងដែនទឹករបស់តៃវ៉ាន់ទេ តែយន្តហោះបានចូលក្នុងលំហអាកាសដែនការពាររបស់តៃវ៉ាន់នៅប៉ែក​និរតី។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

លទ្ធផលនៃការតាមដានរបស់យន្តហោះគ្មានមនុស្សបើក និង ឆ្មាំសមុទ្ររបស់តៃវ៉ាន់បង្ហាញថា នាវារបស់ចិននោះបានបើកនៅបណ្តោយព្រំដែនទឹករបស់តៃវ៉ាន់ និង ចិន។​

អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់លោក​ Chen Chung-chi ថ្លែងថា ពួកគេក្តោបបានសកម្មភាពទាំងចលនានាវារបស់​ចិន។​

បណ្តាញផ្សព្វផ្សាយរបស់ថៃបានឲ្យដឹងថា យន្តហោះ និង នាវាចម្បាំងរបស់តៃវ៉ាន់​ដាក់ប្រចាំការ ត្រៀមឃ្លាំមើលសកម្មភាពនាវាដឹកយន្តហោះរបស់ចិនយ៉ាងយកចិត្តទុកដាក់បំផុត៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។