ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​ជន​សង្ស័យ​ឧទ្ទាម​បះ​បោរ ៩​នាក់

ប៉ូលិសឥណ្ឌូនេស៊ី កំពុង​ចាប់ខ្លួនជនសង្ស័យជាឧទ្ទាមបះបោរ (រូបភាពពី​ទីភ្នាក់​ងារ​ AFP)

ប៉ូលិស​ឥណ្ឌូនេស៊ី បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ឧទ្ទាម​បះបោរ ៩​នាក់​ នៅ​លើ​កោះ​ស៊ូឡាវ៉េស៊ី នៅ​ក្នុង​ប្រតិបត្តិការ​មួយ​ដែល​បាន​តាម​ប្រមាញ់​ក្រុម​បះបោរ​មាន​ទំនាក់​ទំនង​នឹង​ក្រុម​រដ្ឋ​ឥស្លាម។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ប៉ូលិស​ឥណ្ឌូនេស៊ី។

ខណៈ​ដែល​ការ​ស៊ើប​អង្កេត​កំពុង​បន្ត អ្នក​នាំ​ពាក្យ​ប៉ូលិស លោក Martinus Sitompul បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត ប៉ុន្តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ប៉ូលិស​ក៏​រឹប​អូស​បានសម្ភារៈ​​សម្រាប់​ផលិត​គ្រាប់​បែក​ផង​ដែរ ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​វាយ​ប្រហារ​លើ​ប៉ូលិស និង​អគារ​រដ្ឋ។

ជន​សង្ស័យ​ទាំង​នោះ គឺ​ជា​សមាជិក​នៃ​ចលនា​មូចាហ៊ីឌីន​ឥណ្ឌូនេស៊ី​ទីម័រ ជា​ក្រុម​មួយ​ដែល​គ្រប់​គ្រង​ដោយ​ជន​ឧទ្ទាម Santoso រហូត​ដល់​ឆ្នាំ​មុន។ Santoso គឺ​ជា​ឧទ្ទាម​ជន​ឥណ្ឌូនេស៊ី​ដំបូង​គេ ដែល​បាន​ប្រកាស​ពី​ភក្តី​ភាព​ចំពោះ​ក្រុម​រដ្ឋ​ឥស្លាម។

Santoso គឺ​ជា​មនុស្ស​ម្នាក់​ដែល​អាជ្ញាធរ​ឥណ្ឌូនេស៊ី​តាម​ស្វែង​រក​ចាប់​ខ្លួន​បំផុត មុន​ស្លាប់​នៅ​ក្នុង​ពេល​ប្រយុទ្ធ​តដៃ​ជាមួយ​ប៉ូលិស និង​កម្លាំង​យោធា កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន ហើយ​មន្ត្រីសន្តិសុខ ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា នឹង​ទទួល​រង​ការ​សង​សឹក​មក​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ