លោក ត្រាំ ការពារ​ជំហរ​ក្រោយ​បណ្ដេញ​មេ FBI ចេញ​ពី​តំណែង

សេតវិមាន​អាមេរិក នៅ​ថ្ងៃ​នេះ បាន​រិះគ​ន់​ចំពោះ​ការ​អំពាវ​នាវ​ឲ្យ​មាន​រដ្ឋ​អាជ្ញា​ពិសេស​មួយ​សម្រាប់​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ដូណាល់ ត្រាំ បាន​ទទួល​ការ​ជួយ​ជ្រោម​ជ្រែង​ជា​សម្ងាត់​ពី​ប្រទេស​រុស្ស៊ី បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​បាន​បណ្ដេញ​នាយក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI លោក Jamese Comey។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​បណ្ដេញ​លោក James Comey ដោយ​លោក ត្រាំ បាន​ជំរុញ​ឲ្យ​មាន​កំសួល​នយោបាយ​នៅ​ទីក្រុង​វ៉ាស៊ីងតោន និង​បាន​ជំរុញ​ឲ្យ​តំណែង​ប្រធានាធិបតី​ដ៏​ក្មេង​ខ្ចី​នេះ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​មិន​ប្រាកដ​ប្រជា។

ក្រុម​គណបក្ស​ប្រជាធិបតេយ្យ បាន​លើក​ឡើង​ថា កិច្ចការ​របស់ FBI នៅ​ពេល​នេះ នឹង​ស្ថិត​ក្នុង​ស្ថានភាព​រញ៉េរញ៉ៃ ហើយ​គណបក្ស​នេះ បាន​ទាមទារ​ឲ្យ​មាន​រដ្ឋ​អាជ្ញា​ពិសេស​មួយ ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​តែង​តាំង​រដ្ឋ​អាជ្ញា​ពិសេស​ដូច​នៅ​ក្នុង​រដ្ឋបាល​របស់​លោក Richard Nixon ឬ​ក៏​រឿង​អាស្រូវ​អតីត​ប្រធានាធិបតី ប៊ីល គ្លីនតុន។

ទោះជាយ៉ាងណា លោក ត្រាំ បាន​ការពារ​ជំហរ​របស់​លោក​ក្នុង​ការ​បណ្ដេញ​មេ​ FBI លោក James Comey និង​បាន​ច្រាន​ចោល​សំណើ​របស់​បក្ស​ប្រជាធិបតេយ្យ ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ប្រកាន់​ខាង​លើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ