កម្ពុជានិងឥណ្ឌូនេស៊ីពង្រឹងកិច្ចសហការ​លើ​វិស័យ​ការពារជាតិ​

ជំនួប​រវាងលោក​ ហ៊ុន​ សែន និងលោក​ រីយ៉ា​មីហ្សាដ​ រីយ៉ា​គូឌូ (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

កម្ពុជានិងឥណ្ឌូនេស៊ីពង្រឹងកិច្ចសហការលើវិស័យយោធាដោយជំរុញការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ឲ្យបានឆាប់។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា។

បើតាមគេហទំព័រក្រសួងការពារជាតិ ក្នុងជំនួបរវាងលោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក រីយ៉ាមីហ្សាដ រីយ៉ាគូឌូ (Ryamizard Ryacudu) ក្នុងដំណើរទស្សនៈកិច្ចមកកម្ពុជានៅសប្តាហ៍នេះគឺភាគីទាំងពីរចង់ឃើញទំនាក់ទំនងទ្វេភាគីលើវិស័យការពារជាតិត្រូវបានពង្រឹងបន្ថែម ដោយឥណ្ឌូនេស៊ីចង់ផ្តល់សម្ភារៈយោធាមួយចំនួនដល់កម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការទៅលើវិស័យលំហសមុទ្រផងដែរ។

ក្រសួងបានសរសេរទៀតថាកន្លងមកប្រទេសឥណ្ឌូនេស៊ីបានផ្តល់ការហ្វឹកហ្វឺននិងបណ្តុះបណ្តាលដល់កងទ័ពពិសេសរបស់កម្ពុជានិងជាពិសេសកងអង្គរក្សរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។

ជាមួយគ្នានោះដែរនៅតាមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ដែរថានៅក្នុងជំនួបពិភាក្សានេះ លោក រីយ៉ាមីហ្សាដ រីយ៉ាគូឌូ (Ryamizard Ryacudu) បានបញ្ជាក់ផងដែរអំពីចំណុចសំខាន់៣នៃកិច្ចសហការដែលត្រូវឥណ្ឌូនេស៊ីត្រូវធ្វើជាមួយកម្ពុជាគឺ ពង្រឹងនិងជំរុញការចុះ MOU ឲ្យបានឆាប់ ការទប់ស្កាត់ ISIS និង ការត្រួតពិនិត្យដែនសមុទ្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ