វៀតណាមបានអំពាវនាវជាថ្មីទៀតកាលពីថ្ងៃអង្គារម្សិលមិញឲ្យកម្ពុជាយកចិត្តទុកដាក់ ធានាភាពស្របច្បាប់របស់ពលរដ្ឋវៀតណាមក្នុងការស់នៅ ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ជនអន្តោប្រវេសន៍ខុសច្បាប់ជាង៧០ ០០០នាក់ ភាគច្រើនជាជនជាតិវៀតណាម ប្រើប្រាស់ឯកសារស្នាក់នៅមិនត្រឹមត្រូវ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញញថា វៀតណាមសង្ឃឹមលើកម្ពុជា ក្នុងការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋវៀតណាមនៅក្នុងប្រទេស។ លោកស្រីបន្តថា កាលណាពលរដ្ឋវៀតណាមទទួលបានភាពស្របច្បាប់ក្នុងការរស់នៅហើយ នឹងអាចជួយជំរុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបន្តទៀត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
កាលពីសប្តាហ៍មុនអាជ្ញាធរអន្តោប្រវេសន៍កម្ពុជាប្រកាសពីការដកហូតឯកសារខុសប្រក្រតីរបស់ជនអន្តោប្រវេសន៍កំពុងរស់នៅកម្ពុជាជាង ៧០ ០០០នាក់ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម៕