វិភាគ៖ តើកម្ពុជាអាចចាប់ចិន ចោលប្រទេសលោកសេរីបានឬនៅ?​

នាយករដ្ឋ​មន្ត្រីចិន លោក លី ខឹជាំង និងលោកនាយកមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

ស្ថានការណ៍នយោបាយនៅពេលនេះ ត្រូវអ្នកតាមដានមើលឃើញថា មានទំនោទៅរកមហា​អំ​ណា​ចចិ​នកុ​​ម្មុ​យនីស្ត តែហាក់មានភាពចម្រូងចម្រាសផ្នែកការទូត ជាមួ​យមហា​អំណា​ចលោកសេរី។ កត្តានេះទំនងជាមកពីមកពីប្រទេសមហាអំណាចទាំងពីរក្រុមនោះវាយតម្លៃទៅលើសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាផ្សេងគ្នា។

ស្ថានការណ៍នយោបាយនៅពេលនេះ ត្រូវអ្នកតាមដានមើលឃើញថា មានទំនោទៅរកមហា​អំ​ណា​ចចិ​នកុ​​ម្មុ​យនីស្ត តែហាក់មានភាពចម្រូងចម្រាសផ្នែកការទូត ជាមួ​យមហា​អំណា​ចលោកសេរី។

កត្តានេះទំនងជាមកពីមកពីប្រទេសមហាអំណាចទាំងពីរក្រុមនោះវាយតម្លៃទៅលើសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាផ្សេងគ្នា។

ជាការតក់សម្គាល់ ជិត៥ខែមកនេះ ប្រទេសលោកសេរី ​បានថ្កោលទោសជាបន្តបន្ទាប់ និងគំរាមដាក់​ទ​​ណ្ឌក​ម្ម​សេ​ដ្ឋកិច្ច ដល់រដ្ឋាភិបាល​កម្ពុ​ជា នូវអ្វី​ដែ​​​​ល​​ពួ​​​​ក​លោ​​​កសេរីយល់ថា កម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន​ កំពុ​ង​ព្យា​​យាមដើរចេ​ញពីគន្ល​ង​ប្រ​ជា​​​ធិប​តេ​យ្យ ដែល​មានអាយុកាលជាង២៥ឆ្នាំមកហើយនោះ។

សារគំរាមដាក់ទណ្ឌកម្មដែលមាន​សហរដ្ឋអា​មេ​រិក និងសហភាពអឺ​រ៉ុប​ ជា​អ្នក​នាំ​មុខនោះ បានកើតឡើ​ងក្រោ​យ​ពីរ​ដ្ឋា​​ភិបាល ចាប់ឃុំខ្លួ​នអតី​មេដឹ​កនាំប​ក្សប្រ​ឆាំង លោ​​ក កឹម សុខា រំលាយ​​គណ​​​បក្សសង្គ្រោះជាតិ ទប់ស្កា​ត់មិ​ឲ្យ​​ម​ន្ត្រី​បក្សនេះ​១១៨រូប​ធ្វើនយោ​បាយរ​យៈ​ពេល​៥​ឆ្នាំ​។

ប្តឹង និងចាប់​ឃុំខ្លួ​នអ្ន​កវិភាគ​នយោបាយ បិទអង្គការNDI របស់អាមេរិក ដែលធ្វើការផ្តោតលើសិទ្ធិធ្វើនយោបាយ គំ​រា​មដល់សកម្មភាពអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុក និងប្រព័ន្ធផ្សព្វ​ផ្សា​យ​ឯ​​ករាជ្យមួយចំនួនជាដើម។

ប៉ុ​​ន្តែ​​ផ្ទុយពីប្រទេសលោកសេរី ប្រទេសកុម្មុយនីស្ត​ចិនដែលជាមហាអំណាចមួយដែរនោះ បានប្រកាសគាំទ្រ ចំ​​ណា​​​​​ត់ការ របស់រដ្ឋាភិបាលកម្ពុជា។

ប៉ុន្តែបើគេពិនិត្យទៅលើជ្រុងមួយនៃទំនាក់ទំនងពាណិជ្ជកម្ម ដែលជាដង្ហើមសេដ្ឋកិច្ច របស់កម្ពុជា ជាមួយប្រ​ទេស​លោកសេរី ដូចជាស​ហរដ្ឋ​អាមេ​រិក និងអឺរ៉ុប គេសង្កេតឃើញមាន ទំហំធំ​ជា​ង ទំនាក់​ទំនងជា​មួយ​មហា​អំណាច​ចិន​កុ​ម្មុយនី​ស្ត។

ក្រសួ​ងពាណិជ្ជកម្ម បានបញ្ជាក់ក្នុងរបាយការណ៍ថា ទំហំពាណិជ្ជកម្ម ដែលកម្ពុជានាំចេញទៅ​លក់នៅ​ទីផ្សា​​រប្រ​ទេសលោកសេរី តាមប្រព័ន្ធអនុគ្រោះពន្ធ ឆ្នាំ២០១៧មានជាង៩ពាន់លានដុល្លារ(៩ ៥៥៩លានដុល្លារ) ។​ចំ​​នួន​​​នេះ​ក្រសួងថា បានកើ​នលើ​​សឆ្នាំ២០១៦ ជាង១៩%។

រដ្ឋមន្ត្រីក្រសួងនេះ លោក ប៉ាន សូរស័ក្តី បានប្រាប់នាយករដ្ឋមន្ត្រីមន្ត្រីតាមរយៈលិខិតមួយ កាលពីចុងឆ្នាំមុនថា តាមរយៈ​ប្រ​​​​ព័​​ន្ធ​​​​​​អ​នុ​គ្រោះពន្ធនេះទំនិញនាំចូលទៅលក់នៅទីផ្សារអឺរ៉ុប ឆ្នាំ២០១៦ កម្ពុជាចំណេ​ញ​ជិត៧០០​លា​​ន​​​​ដុ​ល្លា​រ (៦៧​៦​​​​​លានដុល្លារ)។

របាយកា​រណ៍ដដែល បង្ហាញដែរថា ការនាំស្បែកជើង និងសំលៀកបំពាក់ក្នុងវិស័យកាត់ដេរ ទៅលក់នៅ​ប្រទេស​ចិនវិញ រយៈពេល​១១ខែ​ឆ្នាំ២០១៧ មានទំហំទឹកប្រាក់ប្រមាណ ២០៧លានដុល្លារអាមេរិក ពោលគឺកើ​នឡើង​​៤២,៧​៥ភាគរយ។

តែថារយៈពេលដូចគ្នានេះ មហាអំណាចកុម្មុយនីស្តចិន បាននាំចូលសម្ភារកាត់ដេរ និងវត្ថុធាតុ​ដើម​ផលិ​ត​ស្បែ​ក​ជើ​ង មកលក់នៅកម្ពុជាវិញ មានទំ​ហំទឹ​​កប្រាក់ជិត៣ពាន់លានដុល្លារ (២ ៧៨៧លានដុល្លារ) ​ កើន​ឡើ​ង​ប្រមា​ណ​៨​​៩​ភាគរយ ធៀបនឹ​ងរយៈពេ​ល​​ដូ​ច​​គ្នា​ កាលពីឆ្នាំ២០១៦។

នៅពេលនេះទៀតសោធក្នុងកិច្ចប្រជុំតំបន់មេគង្គឡានឆាង នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានប្រកា​ស​ថា​ចិន​បានត្រៀមកញ្ចប់ថវិការជិត៣០០លានដុល្លារសម្រាប់ជួយដល់គម្រោងតូច ធំ នៅកម្ពុជា បន្ថែមទៅ​នឹង​ជំ​នួ​យនិងកម្ចីដែលមានស្រាប់ គិតត្រឹមខែកុម្ភះឆ្នាំ២០១៧ មាន ៤២០០លានដុល្លារ។

ទំហំពាណិជ្ជកម្មនិងទំនាក់ទំនងនេះ ត្រូវបានចោទជាសំនួរថា តើកម្ពុជា​អា​ចចា​ប់​ចិ​ន ចោលអាមេរិកបានឬទេ?

មន្ត្រី​​ស្រាវ​ជ្រាវ​ផ្នែកសេដ្ឋនៅរាជបណ្ឌិត្យសភាកម្ពុជា​ លោក គី សេរីវឌ្ឍន ពន្យល់ថា វិនិយោគចិន ក្រៅពី​វិស័យ​កាត់​ដេ​រ បានផ្តោតលើអចលនទ្រព្យ ផ្នែកសំណង់ ដែលលោកថា ផ្នែកនេះ បានស្រូបយក​កម្លាំ​ង​ពល​​រដ្ឋផ្នែក បុ​រ​ស​​ទប់ស្កាត់ចំណាកស្រុក។ ប៉ុន្តែលោកថា បើប្រទេសលោកសេរីកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ វិស័យកាត់ដេ​រ​នៅ​​​​ក​ម្ពុ​​ជា អា​ចបាត់បង់ប្រាក់​ចំ​ណេ​ញ។

លោកថា៖ «បើសិនជាគេគ្រាន់តែបិទប្រព័ន្ធអនុគ្រោះនេះខ្ញុំយល់ថាដូចជាមិនប៉ះពាល់អីច្រើនទេព្រោះវិស័យកាត់ដេរ របស់កម្ពុជា ប្រសិនបើមានប្រព័ន្ធអនុគ្រោះ គ្រាន់តែរោងចក្របានចំណេញច្រើន។ តែបើអត់មានប្រព័ន្ធអនុគ្រោះទេ រោងច​ក្រគ្រាន់តែថយការចំណេញទេ ប៉ុន្តែរោងចក្រអាចមិ​ននឹងមិនបិទទេ។ ដូច្នេះ​ហើយខ្ញុំយល់ថាកំណើ​ននៃការវិនិ​យោ​​គ​ចិនទាំងពីរហ្នឹង លើវិស័យកាត់ដេ​រដែលមានស្រា​ប់នេះ និងជួយឲ្យ​វិស័​យសេដ្ឋកិច្ច​របស់កម្ពុជា​រឹតតែ​លូតលាស់«។

នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ពេលចុះជួបកម្មករអំឡុងខែធ្នូឆ្នាំមុន បានអះអាងថា កម្មករជាង៨០ម៉ឺននាក់  កំពុង​ទទួលបានប្រាក់ឈ្នួលដោយផ្ទាល់ពីវិស័យកាត់ដេរ និងថា មានពលរដ្ឋជាង២លាននាក់ផ្សេងទៀត ទទួលផ​លប្រ​យោ​លពីវិស័យនេះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ព្យាករណ៍ថា កម្ពុជា​នឹ​ងជួ​ប​វិ​បត្តិ ដូចពីអតីតកាល បើកម្ពុ​ជា​​រឹតចំណងមិត្តភាពជាមួយចិន តែបែជាកាត់ផ្តាច់ទំនាក់ទំនងពីប្រទេសលោកសេរីនោះ។

លោក មាស នី វិភាគថា ថ្វីត្បិតតែនៅកម្ពុជា ភាគច្រើនជាអ្នកវិនិយោគចិន តែលោកថា ផលិតផលដែ​លក្រុមហ៊ុ​ន​​ចិ​នផ​លិតបាន ស្ទើរទាំងអស់នាំទៅ​លក់​​​​​នៅ​​​​ប្រទេសលោកសេរី។លោកវិភាគទៀតថា បើកម្ពុជាព្យាយាមដើរចេ​ញ​ពីប្រ​ទេ​ស​​លោ​កសេរីទៅ អាចនឹងធ្វើឲ្យកម្មករ និងពលរដ្ឋច្រើនលាននាក់ប្រឈមនឹងបញ្ហាជីវភាព។

លោកថា៖ «ខ្ញុំគិតថាទី១ផលប៉ះពាល់ធំគឺការងារ របស់រោងចក្រ ដែលគាំទ្រដោយអ្នកវិនិយោគទុនចិន ហើយវាអា​ចមានភា​ពឯកោរបស់ប្រទេសយើងនៅក្នុងសហគមន៍អន្តរជាតិ ដល់អញ្ចឹងទៅជំនួយផ្សេងៗ ត្រូវគេកា​ត់បន្ថយ​ឬគេមិ​​នឲ្យមក អញ្ចឹងទៅសេដ្ឋកិច្ចរបស់យើងអាចមានបញ្ហា អញ្ចឹងយើងនឹង​មានផលប៉ះពាល់រហូត ។អញ្ចឹង​ប្រាក់ខែ​មន្ត្រីរាជការ ដែលរដ្ឋាភិបាលប្រកា​សថានឹងដំឡើងឲ្យនោះថា​អាចនឹងដំឡើងទៅរួ​ច ឬក៏អត់ ទៅខែខា​ងមុខ​​​ៗទៀត បើសិនជាមានការដាក់ទណ្ឌកម្មមែននោះ»។

លោក មាស នី វិភាគទៀតថា បើគេពិនិត្យទៅលើប្រភពទីផ្សារ និងប្រាក់ជំនួញនានា សម្រាប់ការអភិវឌ្ឍ​ជាតិ​ចាប់​ពី​​មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាង២០ឆ្នាំមកនេះ លោកថា កម្ពុជាមិនទាន់​អាចដើរចេញពី​ប្រទេ​សលោ​ក​សេរី ហើ​​​​យទៅឱបជើងចិនតែមួយបាននៅឡើយទេ។

ធនាគារពិភពលោក អំឡុងខែវិច្ឆិកាឆ្នាំមុន បានចេញរបាយការណ៍​ ព្រមាន​ថា ភាព​​មិនច្បាប់លាស់​ពាក់ព័ន្ធ​នឹង​​ការ​បោះឆ្នោត​ជាតិអាណត្តិទី៦ អាច​បង្ក​នូវ​ហានិភ័យ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។