នគរបាលមីយ៉ាន់ម៉ាឃាត់ខ្លួន​អ្នកជាតិនិយមបន្ទាប់ពីប៉ះទង្គិចជាមួយអ្នកកាន់សាសនាមូស្លីម

នគរបាលមីយ៉ាន់ម៉ា បានចេញដីកាឃាត់ខ្លួន អ្នកជាតិនិយមកាន់សាសនាព្រះពុទ្ធចំនួន៧នាក់ ពីបទពាក់ព័ន្ធញុះញង់ឲ្យមានអំពើហិង្សាក្រោយពេលមានការប៉ះទង្គិចជាមួយអ្នកាន់សាសនាឥស្លាមមូលដ្ឋាន។​

មានអ្នកតវ៉ារាប់សិបនាក់​ផ្ទុះឡើង នៅក្នុងទីប្រជុំជនមួយឈ្មោះ Mingalar Taung Nyunt នៅក្នុងទីក្រុងយ៉ង់ហ្គោន ដែលពួកគេនាំគ្នាចោទថា ជនជាតិរ៉ូហ៊ីងយ៉ារស់នៅមីយ៉ាន់ម៉ាខុសច្បាប់។​ នៅពេលដែលមានការប្រឈមដាក់គ្នាប៉ះទង្គិចនោះបានបណ្តាលឲ្យមនុស្សម្នាក់រងរបួស។​

ហិង្សាកើតឡើងកាន់តែតានតឹង កើតចេញពីអ្នកកាន់សាសនាព្រះពុទ្ធភាគច្រើន ដែលពួកគេប្រកាន់ជំហរប្រឆាំងអ្នកកាន់សាសនាឥស្លាមភាពតិចនៅក្នុងប្រទេសនេះ។​

គេបានប៉ាន់ប្រមាណថា អ្នកកាន់សាសនាឥស្លាមដែលស្គាល់ថា ជាជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ១លាននាក់ កំពុងរស់នៅមីយ៉ាន់ម៉ា។​

រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចាត់ទុកជនជាតិរ៉ូហ៊ីងយ៉ាទាំងនោះជា ជនអន្តោប្រវេសខុសច្បាប់រត់ចេញពីប្រទេសបង់ក្លាដេស ដែលពួកគេចូលរស់នៅជាមួយជនជាតិមីយ៉ាន់ម៉ា  ហើយរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនចាត់ទុកអ្នកទាំងអស់ជាជនជាតិខ្លួនទេ ថែមទាំងមានការរឹតបន្តឹងលើការរស់នៅទៀតផង។​

កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ មានការរាយការណ៍ថា មានព្រះសង្ឃកាន់ពុទ្ធសាសនាច្រើនអង្គ បាននាំអ្នកជាតិនិយមផ្សេងៗទៀត ចូលក្នុងភូមិរបស់អ្នកកាន់សាសនាឥស្លាម ដោយចោទថា ជនជាតិរ៉ូហ៊ីងយ៉ាទាំងនោះរស់នៅខុសច្បាប់។​ ពេលមានហិង្សានោះនគរបាលបានបំបែក ហើយបានចេញដីការចាប់ខ្លួន​អ្នកបង្កហិង្សាចំនួន​៧នាក់ ក្នុងនោះមានការបញ្ជាក់ថា មានព្រះសង្ឃផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ