គណបក្សថ្មីមួយទៀតប្រកាសមិនចូលរួមការបោះឆ្នោត

រូបភាពពី ហ្វេសប៊ុកគណបក្សជាតិនិយម

គណបក្សថ្មីមួយទៀតប្រកាសថាមិនចូលរួមបោះឆ្នោតខាងមុខនោះទេ ហើយជំរុញឲ្យមានការដោះ​ស្រាយវិបត្តិនយោបាយរវាងភាគីពាក់ព័ន្ធ ឈានដល់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌អាច​ទទួលយកបាន។

គណបក្សជាតិនិយមបានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ១១ ខែ ឧសភាថា បក្សរបស់ខ្លួនធ្លាប់ចូល​រួមបោះឆ្នោតអាណត្តិអាមុន​ៗ ហើយក៏ទទួលបានការគាំទ្រពីពលរដ្ឋដែរ ប៉ុន្តែក្នុងការបោះឆ្នោតនៅខែកក្ដដា​ខាងមុខបក្សជាតិនិយមមិនចូលរួមនោះទេ។

ក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះបក្សជាតិនិយមបានទាមទារឲ្យមានការពិនិត្យច្បាប់ និង លិខិតបទ​ដ្ឋានគតិយុត្តិ ដែលជាឧបករណ៍បម្រើការបោះឆ្នោត តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ធានា​ឲ្យមានភាពស្មើគ្នាចំពោះមុខច្បាប់។

ជាមួយគ្នានោះបក្សជាតិនិយមក៏ជំរុញទាមទារឲ្យមានការដោះស្រាយវិបត្តិនយោបាយរវាង​ភាគីពាក់​ព័ន្ធ សំដៅឲ្យមានការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចជឿទុកចិត្តបាន ដែលឆ្លុះ​បញ្ជាំង​ពីឆន្ទៈ​ប្រជាពលរដ្ឋពិតប្រាកដ។

កន្លងមកមានបក្សចំនួន ៤ ហើយដែលប្រកាសមិនចូលរួមការបោះឆ្នោតខាងមុខ ដូចជាបក្សភ្លើងទៀន បក្សសិទ្ធិមនុស្ស បក្សអំណាចខ្មែរ និង​​ គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ