កូរ៉េខាងជើង​បាញ់មីស៊ីលឆ្លងទ្វីប​ខឹង ត្រាំ ប្រកាសគាំទ្រជប៉ុន១០០%

កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យម្សិលមិញបានបាញ់មីស៊ីលឆ្លងទ្វីបចូលទៅក្នុងសមុទ្រ បានបង្ហាញពីការគំរាមជាថ្មីដល់​រដ្ឋាភិបាលថ្មីលោក ដូណល ត្រាំ  ចំពោះការប្តេជ្ញាថា គាំទ្រជប៉ុន​១០០% ដល់សម្ព័ន្ធមិត្តជប៉ុនមិនឲ្យមានការគំរាមកំហែងពីកូរ៉េខាងជើង។​

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីនហ្សួ អាបេ ថ្លែង នៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងរដ្ឋហ្វ័ររីដា សហរដ្ឋអាមេរិកថា ការបាញ់មីស៊ីលដែលធ្វើឡើងដោយកូរ៉េខាងជើងគឺគំរាមកំហែងសន្តិសុខ និងរំខានដល់ជប៉ុន។​

មន្ត្រីកូរ៉េខាងត្បូង​បានបញ្ជាក់នៅព្រឹកថ្ងៃចន្ទនេះថា កូរ៉េខាងជើងបានបាញ់​សាកល្បងអាវុធមីស៊ីលឆ្លងទ្វីបចូលសមុទ្រជាប្រភេទមីស៊ីល Musudan។​ មីស៊ីល Musudanនោះ អាចបាញ់ក្នុងចម្ងាយ​២៥០០ ទៅ៤០០០គីឡូម៉ែដែលគំរាមកំហែងដល់ជប៉ុន និង មូលដ្ឋានទ័ពអាមេរិកនៅ Guam។​

មីស៊ីលនោះបានបាញ់ឡើង​នៅម៉ោងប្រមាណ​៧:៥៥ ព្រឹក ម៉ោងនៅក្នុងប្រទេសសិង្ហបុរី ដែលបាញ់ចេញពីមូលដ្ឋានទ័ពអាកាសខេត្តភាគខាងលិចខេត្ត Pyongan​ គឺបាញ់ចូលសមុទ្រជប៉ុន ឬ ហៅសមុទ្រខាងកើត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ