រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​១៩​ការិយាល័​យ​នៅ​ឃុំ​ដូង បក្ស​ប្រឆាំង​នាំ​មុខ​​បក្ស​កាន់​អំណាច

លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​តាម​ការិយាល័យ​ចំនួន ១៩ នៅ​ក្នុង​ឃុំ​ដូង ខេត្ត​ស្វាយរៀង បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​សំឡេង​គាំ​ទ្រ​នាំ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា​ដល់​ទៅ ២៦៦​សំឡេង ខណៈ​ដែល​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ឃុំ​នេះ​ទាំង​មូល មិន​ទាន់​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ។

គ.ជ.ប. កាល​ពី​សប្ដាហ៍​មុន បាន​ប្រកាស​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​សរុប​ចំនួន ២៣ នៅ​ក្នុង​ឃុំ​ដូង ស្រុក​រមាសហែក បន្ទាប់​ពី​មាន​ការ​ប្ដឹង​ជំទាស់​ទាំង​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

លទ្ធផល​នៃ​ការ​​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​តាម​ការិយាល័យ​ចំនួន ១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​វីអូឌី​ទទួល​បាន​នៅ​ថ្ងៃ​នេះ បង្ហាញ​ថា គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​សំឡេង​គាំ​ទ្រ​ចំនួន ២២៩២​សំឡេង ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំ​ទ្រ​ចំនួន ២០២៦​សំឡេង ដោយ​បក្ស​ប្រឆាំង​នាំ​មុខ​ចំនួន ២៦៦​សំឡេង។

ទោះជាយ៉ាងណា នេះ​គ្រាន់​តែ​ជា​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យ​ត្រឹម​ចំនួន ១៩​ ក្នុង​ចំណោម​ការិយាល័យ​សរុប ២៣​ នៅ​ក្នុង​ឃុំ​នេះ។

លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ដែល​ផ្សាយ​ដោយ គ.ជ.ប. បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​នៅ​ឃុំ​ដូង ជាមួយ​សំឡេង​នាំ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រឹម​តែ ៣​សំឡេង​តែ​ប៉ុណ្ណោះ ដោយ​បក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​ឆ្នោត​គាំ​ទ្រ ២៥៩៩​សំឡេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ