តុលាការបន្តសាកសួរស្ត្រីម្នាក់ដែលចោទថា លោក ​ហ៊ុន សែន សម្លាប់លោក ​កែម ​ឡី

ស្ត្រី​ឈ្មោះ ហ៊ីន វ៉ាន់ស្រីពៅ ដែល​ជា​ម្ចាស់​គណនី​ហ្វេស​បុក ឈ្មោះ ហេង លក្ខិណា (ប្រភព៖ Fresh News)

ស្ត្រីម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការជាថ្មីទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាកសួរជុំវិញការចោទថា លោក ហ៊ុន សែន និងក្រុមគ្រួសារលោក​ជាអ្នកសម្លាប់លោក កែម ឡី។

ស្ត្រីម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការជាថ្មីទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាកសួរជុំវិញការចោទថា លោក ហ៊ុន សែន និងក្រុមគ្រួសារលោក​ជាអ្នកសម្លាប់លោក កែម ឡី។​

ស្ត្រីរូបនោះ ឈ្មោះ ហេង លក្ខិណា រស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញម៉ោង៧ព្រឹកនេះ ដើម្បីបន្តសាកសួរ បន្ទាប់ពីការសាកសួរម្សិលមិញម្តងរួចហើយ។​

អ្នកស្រី ហេង លក្ខិណា ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពេលមានវិឌីអូចែករំលែកតគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក នៅកន្លែងបុណ្យខួប១ឆ្នាំរបស់លោក កែម ឡី ក្នុងខេត្តតាកែវ ដែលអ្នកស្រីនិយាយថា លោក ហ៊ុន សែន និងក្រុមគ្រួសារជាអ្នកសម្លាប់លោក កែម ឡី៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។