កម្លាំងប្រដាប់អាវុធចល័តក្បែរគណបក្សសង្គ្រោះជាតិ

កម្លាំងប្រដាប់អាវុធចល័តក្បែរគណបក្សសង្គ្រោះជាតិកាលពីពេលកន្លង (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

កងកម្លាំងប្រដាប់អាវុធចល័តក្បែរស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងសង្កាត់ចាក់អង្រែលើក្នុងរាជធានីភ្នំពេញ នៅយប់រំលងអធ្រាត្រថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះ។

នៅអំឡុងពេលម៉ោង១២និងម៉ោង១យប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារ មានរថយន្តដឹកកម្លាំង ប្រមាណ៣០ទៅ៤០គ្រឿងបើកចល័តកាត់ និងចល័តក្បែរស្នាក់ការគណបក្សសង្គ្រោះជាតិ។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកនេះថា កងកម្លាំងទាំងនោះបានបើករថយន្តទៅនិងមក ហើយមានពេលខ្លះពួកគេឈប់នៅមុខស្នាក់ការគណបក្សប្រឆាំងនេះ៖ «យប់ថ្ងៃទី១២ រហូតដល់ពាក់កណ្តាលអាធាត្រ មានរថយន្តដែលផ្ទុកដោយកងកម្លាំងប្រដាប់អាវុធជា ច្រើនចរាចរទៅមកនិងឈប់ នៅមុខស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ»

ការចល័តកម្លាំងនេះធ្វើឡើងតែប៉ុន្មានម៉ោងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានប្រើកម្លាំងបង្ក្រាប បើសិនជាគណបក្សសង្គ្រោះជាតិរៀបចំមហាបាតុកម្មជាថ្មីទៀតនោះ។

កាលពីថ្ងៃទី៣១ខែសីហាកន្លងទៅមានការចល័តឧទ្ធម្ភាចក្រ កម្លាំងជើងទឹក និងជើងគោកនៅជិតស្នាក់ការគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា ការល័តនោះមិនមែនជាការបំភ័យពលរដ្ឋឬគណបក្សសង្គ្រោះជាតិទេ គឺជាការត្រៀមសម្រាប់ហាត់សមសម្រាប់ការប្រារព្ធរៀបចំខួបកងកម្លាំងអង្គរក្ស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ