រិន សារ័ត្ន ទើបចាញ់នៅ​​ភូមា បន្តចាញ់នៅប៉ុស្ដិ៍លេខ​៥

​កីឡាករ រិន សារ័ត្ន (សុខ ឆាយ)

ការប្រកួតក្នុងវគ្គជម្រុះ​១៦នាក់​យក​​​៨​​របស់​ប៉ុស្ដិ៍លេខ​​៥ នៅសង្វៀនព្រែកកំពិស កាលពីថ្ងៃទី១១ វិច្ឆិកា ​កីឡាករ រិន សារ័ត្ន ដែលត្រូវគេ​​ស្គាល់ថាជាជើងខ្លាំង​​ម្នាក់ ​បានធ្លាក់ហាលអាវ​​គួរអោយសោកស្ដាយ ​​​​​ដោយលោកបានសម្រេច​​ចិត្តបោះបង់​​ការប្រកួតត្រឹម​ទឹកទី​​១​​ ហើយមិនព្រម​​បន្តការប្រកួត​​​បន្ត​​ទៅទៀត។

ការប្រកួតក្នុងវគ្គជម្រុះ​១៦នាក់​យក​​​៨​​របស់​ប៉ុស្ដិ៍លេខ​​៥ នៅសង្វៀនព្រែកកំពិស កាលពីថ្ងៃទី១១ វិច្ឆិកា ​កីឡាករ រិន សារ័ត្ន ដែលត្រូវគេ​​ស្គាល់ថាជាជើងខ្លាំង​​ម្នាក់ ​បានធ្លាក់ហាលអាវ​​គួរអោយសោកស្ដាយ ​​​​​ដោយលោកបានសម្រេច​​ចិត្តបោះបង់​​ការប្រកួតត្រឹម​ទឹកទី​​១​​ ហើយមិនព្រម​​បន្តការប្រកួត​​​បន្ត​​ទៅទៀត។

លោកបាន​​ពន្យល់ហេតុផលនៃការ​បោះបង់ថា​​ គឺបណ្ដាលមកពី​លោកមានរបួស​ក្នុងការប្រកួត​អន្តរជាតិជាមួយកីឡាករ​ភូមា ហើយ​ទទួល​​​បរាជ័យ​​​​​ដោយបន្សល់​​នូវស្នាម​របួស​​​​​​​ខ្ទាំ​​​ជើងជើងក្នុង។ ​​​កីឡាករ​ រិន ​សារ័ត្ន ​​​​បាន​​បញ្ជាក់ក្រោយការ​បោះបង់ការប្រកួតក្រោមដៃកីឡាករ គឹម វាសនា ​​ដែលបានឡើងទៅវគ្គ​​​៨នាក់​នាថ្ងៃនោះ បានអះអាងថា​​ហេតុផលដែល​លោកសម្រេចចិត្តមិន​ត​ការប្រកួត​ជាមួយ​​​​ ​បន្ទាប់ពី​​​​​​​​​​ត្រូវកីឡាករ ​​​​គឹម វាសនា ​​ទាត់ត្រូវជើង ​​គឺដោយសារតែលោក​មានរបួស​​​​​​​​ខ្ទាំឆ្អឹង​​​​ធ្ងន់ធ្ងរ​គួរសម​​​​​​​​​​មិនទាន់​​បាត់​​​​​​ ក្នុងពេលដែលលោកបានឡើងទៅប្រកួតជាមួយកីឡាករម្ចាស់ផ្ទះ​គឺកីឡាករមីយ៉ាម៉ា។

លោក​ថា​​កាលពី​យប់ថ្ងៃទី​​​៤ ​វិច្ឆិកា លោកត្រូវបានគណៈកម្មការប្រដាល់​​ក្បាច់គុន​សេរី​​ជ្រើសអោយចេញប្រកួតជាតំណាងកីឡាករកម្ពុជាទៅកាន់ប្រទេស​​មីយ៉ាន់ម៉ា ហើយ​បានឡើងប្រកួត​​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​តែម្ដង
ដោយការប្រកួត​នាយប់នោះគឺជាការប្រកួតសន្សំ​​​ឈានឡើងទៅប្រកួត​ក្នុងវគ្គបន្ត​ផងដែរ ប៉ុន្តែដោយសារតែលោក​ចាញ់ទើប​​បានត្រឹមធ្លាក់​​​ហាលអាវ។

លោកថាការប្រកួតនៅ​​ក្នុងប្រទេស​​​​មីយ៉ាន់ម៉ានោះ លោក​ត្រូវ​​​​​​កីឡាករម្ចាស់ផ្ទះ​​វាយអោយបោះបង់​​ការប្រកួត​ក្នុងទឹកទី​​៣ ហើយមុនការ​​បរាជ័យ គឺ​​​​​លោកត្រូវកីឡាករ​​​មីយ៉ាន់ម៉ា​​​ទាត់ឡើងខូចជើង​​​ដោយខ្ទាំ​​ឆ្អឹង​ជើងខាងក្នុងតែម្ដង​
​នៅ​​ផ្នែកខាង​​ស្ដាំ។ ​​ស្ថានភាពរបួសនៅក្នុង​​ពេលនោះ បាន​​​​​​បណ្ដាលអោយ​ជើងស្ដាំរបស់លោកមានរបួស​​​​ ​ហើយ​​​​សរសៃ​​ត្រង់កន្លែង​ដែលរងរបួស​ក៏រមួលប៉ោងក្នុងពេលប្រកួតនោះដែរទើប​លោកសម្រេចចិត្តបោះបង់។

​​​អ៊ីចឹងហើយទើបលោកមិនអាចបន្តការប្រកួត​សម្រាប់ព្រឹត្តិការណ៍អន្តរជាតិនោះ​បាន ​ដោយ​សារតែការប្រកួត​មួយ​លើក​ដំបូង​ជាមួយ​​​កីឡាករ​មីយ៉ាន់ម៉ា ក័៏ចាញ់​​ហាលតែអាវតែម្ដង។ លោកទើប​​​តែមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី​​​​​៥ វិច្ឆិកា ប៉ុណ្ណោះ ​ដោយ​​ការសម្រាក​​ព្យាបាលជើងរបួស​​ក៏​​​​មិនសូវបាន​ច្រើនដែរ ក៏ត្រូវដល់ថ្ងៃឡើងប្រកួតជាមួយកីឡាករ ​​គឹម វាសនា ក្នុងវគ្គ​​១៦​នាក់ជ្រើស​​យក​​​៨នាក់​ ​សម្រាប់​សប្ដាហ៍ទី​​២​​នៅ​ប៉ុស្ដិ៍លេខ​​​៥។

​​​លោកសារភាពថា​ហេតុផលដែលលោកបន្តការប្រកួត​​​​មិន​​រួចជាមួយកីឡាករ​​ គឹម វាសនា បង្គោល​​ខៀវ​​មិនដល់ទឹកទី​២ គឺដោយសារតែលោក​ក្នុងពេល​​​​លោក​ទាត់​​បំបុក​​ប៉ះជើងជាមួយកីឡាករបង្គោលខៀវ​ ក៏​​​​​ប៉ះចំ​​​​​​​កន្លែងរបួសចាស់ហើយ​​​បណ្ដាលអោយចុករោទិ៍តែម្ដង ទើបលោក​សម្រេច​ចិត្ត​​​បោះបង់។

លោកនិយាយថា​​ «​ជើងខ្ញុំ​​​នៅខ្ទាំ​​​​អត់ទាន់បាត់ទេ តែដោយសារតែ​ការប្រកួតជម្រុះរបស់ខ្ញុំ​គឺដល់ក្នុងថ្ងៃ​​១១ វិច្ឆិកា ហ្នឹងទើបខ្ញុំត្រូវតែឡើងប្រកួត គឺមិនអាចលើកពេលទេ ដោយសារតែការប្រកួត​​នៅប៉ុស្ដិ៍លេខ​​​៥​គឺជាការប្រកួត​​​​វិលជុំដែលមិនអាចប្ដូរ​​កាលបរិច្ឆេទ!»។

លោកនិយាយ​ថា​​ក្រោយពេលសម្រាក​​​​ថែទាំជើងមួយរយៈ ​លោកគិតថា​​បញ្ហា​របួស​​​បានធូរស្រាល​​ហើយ
ប៉ុន្តែ​នៅពេល​​​មានការ​ប៉ះទង្គិច​​​​​​​​ត្រង់កន្លែង​​​របួសចាស់​​ជាទម្ងន់ ទើប​​បណ្ដាលអោយ​​​ឆ្អឹងជើងរបស់លោក​​រមួល​​ជាថ្មី
ហើយ​សូម្បីតែ​ឈរ​ក៏លែងនឹងមិនអាចបន្តការប្រកួត​បាន។

លោក​សារភាព​​​​បណ្ដាលមកពីលោក​​​​ចេញទៅប្រកួតជាមួយ​ជនជាតិ​ភូមាកាលពីថ្ងៃទី៤ វិច្ឆិកា ​ទើបជាមូលហេតុដែល​​​នាំអោយលោកមានរបួសជើងហើយឈានមកបរាជ័យ​​​សម្រាប់ការប្រកួតជម្រុះ​ដ៏សំខាន់មួយនេះ​នៅប៉ុស្ដិ៍លេខ​​៥។ លោកសម្ដែង​​​ការសោកស្ដាយ តែលោកក៏​​​មិនអាច​​​​បោះការ​អញ្ជើញ​របស់​​គណកម្មការ​រៀបចំការប្រកួតអន្តរជាតិដែលបានរៀបចំនៅ​​ប្រទេសភូមានោះដែរ ដោយលោកបានចាត់ទុក​ថា​ទោះជាត្រូវបាត់​បង់​ការ​ប្រកួត​បន្តទាំងនៅ​ភូមានិងនៅ​ប៉ុស្ដិ៍លេខ៥ នឹងជួយអោយ​បើកមុខអោយលោកបាន​ចេញទៅប្រកួតនៅក្រៅប្រទេស​​​​​ជាថ្មីម្ដងទៀតដែល​​មានឱកាសទទួលបាន​តម្លៃខ្លួនខ្ពស់នោះផង។

លោកនិយាយថា​​ «​ការពិតជា​ខ្ញុំអត់ត្រូវ​​​​ទទួលប្រកួតនៅប្រទេសភូមា​ហ្នឹងទេ ដោយសារវាកៀកនឹងការប្រកួតជម្រុះនៅប៉ុស្ដិ៍​លេខ​​៥ ប៉ុន្តែខ្ញុំ​ថា​បើអត់ទទួល​គឺមិនខុសពី​​បោះបង់ឱកាស​នោះទេ ហើយ​បើគណៈកម្មការខាងអន្តរជាតិ​ហ្នឹង​​​​​ហៅ​យើងម្ដង​​​អត់ទៅក៏​​​មិនដឹង​ថា​​គេ​ហៅទៀត​ឬអត់ដែរ!»។

លោកថា​​​​ក្នុងពេលខាង​មុខ ​គណៈកម្មការ​អន្តរជាតិដែល​ស្នើអោយ​​លោកចេញប្រកួតនៅក្នុង​ប្រទេសភូមា
នឹង​​ដាក់អោយលោក​ប្រកួត​បែបហ្នឹង​ម្ដងទៀត ដោយគ្រាន់តែមិនទាន់ដឹងថា​ត្រូវ​ប្រកួតជាមួយកីឡាករ​​បរទេស​រូបណានិង​នៅក្នុងប្រទេស​​ណាមួយប៉ុណ្ណោះ។ ​​សម្រាប់ការ​ប្រកួតនៅក្រៅប្រទេស​​​​លោកថា​គឺជាលើកទី​១
​​​​​ដោយការប្រកួតនោះគឺទោះជាប្រកួត​ចាញ់ក៏​ទទួលបានតម្លៃខ្លួន​​៥០០ដុល្លារ ខណៈដែល​​ការចំណាយ​ផ្សេងៗគឺគណៈកម្មការ​បរទេស​ជាអ្នករ៉ាប់រង​​ ​ដែល​មិនខុសពីបានស្គាល់ស្រុកគេ​ផង និង​បានតម្លៃខ្លួនខ្ពស់​ផង។

លោកថាការប្រកួតនេះ​​​​​​បើឈ្នះទទួលបានទឹកប្រាក់​​​១ពាន់ដុល្លារ ហើយលោក​​​បញ្ជាក់ថា​​​​​បើទោះជាត្រូវបាត់បង់​​ឱកាស​ដណ្ដើម​យក​​កៅអីវគ្គ៨​​នាក់​ ព្រោះតែរបួស​​​​ជើងក៏​លោករំពឹងថា​​​​​ក្រោយ​ផុតកុងត្រា​ប្រកួត​នៅប៉ុស្ដិ៍លេខ​៥​​ព្រោះតែត្រូវហាលអាវនេះ ​គឺពិតជា​​​ទីផ្សារចេញក្រៅ​​​ជាលើកទី​២។

លោក ​សេង កដិកា អ្នករៀបចំ​ការប្រដាល់ប្រចាំ​​នៅប៉ុស្ដិ៍លេខ​៥ និយាយថាការប្រកួតកាលពីថ្ងៃទី​១១ វិច្ឆិកា
គឺការប្រកួត​​​​​​ជម្រើសយកជើងខ្លាំង​ក្នុងចំណោមអ្នកឈ្នះ​ដែលបានឈានឡើងទាំង​​​​១៦នាក់​​ ដើម្បី​បន្តជម្រុះ​​​​អោយសល់តែ​៨នាក់​​សម្រាប់ជុំបន្ទាប់។

ការប្រកួតនៅក្នុងវគ្គនោះលោក​​​​មានកីឡាករ​​​​​​​​​៤នាក់បានឡើងប្រកួតគ្នា ដោយកីឡាករ​ ​​​​សំអាង ឌុន ​​​​​មកពីក្លិប​​​អេភូថងកីឡា ​​បាន​​ឡើងទៅវគ្គ​​៨នាក់​​​​ ដោយសារតែបាន​ផ្ដួល​កីឡាករ​​​ រិទ្ធ ​​មុន្នី មកពីក្លិប​មកុដរាជសីហ៍ ​​ក្នុងទឹកទី​​១ដូចគ្នា។

យ៉ាងណាមិញ លោក​ចាត់ទុកថា​ជ័យជម្នះ​របស់​​កីឡាករ​​​ សំអាង ឌុន គឺជារឿងចៃដន្យប៉ុណ្ណោះ បើធៀប​នឹងការប្រកួតរបស់កីឡាករ​​​ ​រិន សារ័ត្ន ​និងកីឡាករ​​​ គឹម វាសនា។

​លោកថា​​កីឡាករ​ដែលត្រូវឡើងប្រកួតទាំង​អស់​គ្រាន់តែមានកុងត្រា​​ជាមួយ​ការ​ប្រកួត​ ថាត្រូវតែ​មានមុខឡើង​ប្រកួត​​​​​​​​តាមកាលបរិច្ឆេទប៉ុណ្ណោះ តែសម្រាប់​​​បម្រាម​ហាមមិនអោយទៅប្រកួត​​នៅលើសង្វៀនណា​ផ្សេងដែលនាំអោយ​ប៉ះពាល់ដល់សមត្ថភាពប្រកួតនៅប៉ុស្ដិ៍លេខ​​៥គឺលោកមិនអាច​​​​​​​​​​​រារាំង​​​​កីឡាករណាម្នាក់បានទេ ក្នុងពេលដែល​អ្នកមានឈ្មោះ​​​​ត្រូវប្រកួត​​ដណ្ដើមជើងឯកទាំងអស់ សុទ្ធតែ​គ្មាន​​​​ប្រាក់ខែ​​​ក្នុងរយៈពេលប្រកួត ដែលមិនអាច​​​ចងជាង​​ពួកគេបាន។

ប៉ុន្តែ​​លោកថាសម្រាប់កីឡាករ​ណាម្នាក់​ដែលចង់បានលុយ ​​​​ហើយមិនគិតពី​ផលប៉ះពាល់គឺរមែងទទួលរងនូវផលអាម៉ាស់ ដូចជាករណី កីឡាករ​ រិន សារ័ត្ន ដែលជាកីឡាករ​ល្អម្នាក់ ហើយ​​ទី​បំផុតគឺដោយសារតែមានរបួសជើង​​​​​​ដែលសល់ពីការប្រកួតនៅក្នុងប្រទេសភូមានោះដែរ។ លោក​​​អះអាងថា​ការប្រកួត​ជម្រុះរបស់​ប៉ុស្ដិ៍លេខ​​៥
គឺកីឡាករដែល​ចេះ​ថែទាំកម្លាំង និងប្រឹង​ប្រកួតបានល្អ​គឺនឹងមានការឈានឡើង ​ផ្ទុយទៅវិញ​បើកីឡាករ​ណាចេះតែទទួលប្រកួត​​ប៉ាតណាប៉ាណី ​ដោយមើលស្រាលការប្រកួតជម្រុះ​របស់សង្វៀនលោក គឺ​​នឹងធ្លាក់ហាលអាវ​មិនខុសពីករណី​ កីឡាករ រិន សារ័ត្ន ដែលលោកជាកីឡាករ​ល្អ​​និងមិនគួរ​​​ចាញ់។

​​​​លោកអះអាងថា​ការប្រកួត​ជម្រុះ​​​១៦នាក់យក​​​​៨នាក់ ​ជម្រើសបាន​​២នាក់​​​​ហើយកាលពីមុនអុំទូក ដោយការជម្រើស​​​​​​​​ជាប់ធ្លាក់​​កាលពីថ្ងៃទី​១១ វិច្ឆិកា គឺ​​មានន័យថា​រើសបាន​​៤នាក់ហើយក្នុងចំណោម​​៨នាក់​​​។ លោក​​​ថា​ការប្រកួត​តាមរូបមន្ត​ចាញ់ធ្លាក់ៗ កាន់តែធ្វើអោយ​​កីឡាករ​​ដែលប្រឹង​ប្រែង​ទទួលបានលទ្ធផលជាវិជ្ជមាន ហើយកីឡាករដែល​​​​មើលស្រាលសម្រាប់ការប្រកួត​​​​មួយនេះ គឺធ្លាក់យ៉ាង​អាម៉ាស់​​​​​​​​​​​​​ដោយសារតែ​អ្នក​​ប្រឹងប្រែង​អត់មានការប្រកួតលាក់បច្ចេកទេស​​​ធ្វើអោយគណៈកម្មការពិបាកកាត់ក្ដី៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។