UN ថា​ស្ថានភាពជនជាតិ​រ៉ូហ៊ីងយ៉ានៅតែប្រឈមគ្រោះថ្នាក់ខ្លាំង

អគ្គលេខាធិការអង្គការសហប្រជាតិ​លើកឡើងថា ស្ថានភាពជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅតែស្ថិតនៅក្នុងស្ថានភាពប្រឈមគ្រោះថ្នាក់ខ្លាំង ដែល​ត្រូវមានការបង្កើនការយកចិត្តទុកដាក់ក្នុងការដោះស្រាយ។​

អគ្គលេខាធិការអង្គការសហប្រជាតិ​លើកឡើងថា ស្ថានភាពជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅតែស្ថិតនៅក្នុងស្ថានភាពប្រឈមគ្រោះថ្នាក់ខ្លាំង ដែល​ត្រូវមានការបង្កើនការយកចិត្តទុកដាក់ក្នុងការដោះស្រាយ។​

អគ្គលេខាធិការអង្គការសហប្រជាជាតិ​លោក​ Antonio Guterres ថ្លែងថា ការវាយប្រហារដោយក្រុមយោធា លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាច្រើនកន្លែងនោះជាការមិនអាចទទួលយកបានទេ។​ ទោះយ៉ាងខាងយោធាថ្លែងថា ពួកគេវាយប្រហារលើក្រុមបះបោរមិនបានវាយប្រហារលើក្រុមជនស៊ីវិលនោះទេ។

ពេលបញ្ចប់ការប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីម្សិលមិញ គឺមានការជំរុញឲ្យបញ្ចប់ជាបន្ទាន់នៃអំពើហិង្សាលើជនជាតិភាគតិចទាំងនោះ។​

អង្គការសហប្រជាជាតិ​ផ្នែកសិទ្ធិជនភៀសខ្លួន ថ្លែងថា ជំនួយសម្រាប់ជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា ដែលរត់គេចចេញពីប្រទេសទៅកាន់​ប្រទេសបង់ក្លាដេសនោះមិនទាន់គ្រប់គ្រាន់ទេ។​

អគ្គលេខាធិការអង្គការសហប្រជាជាតិ​លោក Guterres ថ្លែងអំពាវនាវឲ្យឲ្យសហគមន៍អន្តរជាតិ​ ផ្តល់ជំនួយ គ្រប់បែបយ៉ាងតា​មដែលអាចធ្វើទៅបានលើផ្នែកមនុស្សធម៌ ដើម្បីដោះស្រាយស្ថានភាពកំពុងតែមានភាពគ្រោះថ្នាក់យ៉ាងខ្លាំង។​ លោក​បន្តថា ចំនួន​ជនជាតិរ៉ូហ៊ីងយ៉ា ដែលគេចចេញពី​មីយ៉ាន់ម៉ា ទៅបង់ក្លាដេសកាលពីសប្តាហ៍មុនមាន​១២៥ ០០០នាក់ ប៉ុន្តែថា ចំនួនបានកើនឡើងនៅសប្តាហ៍នេះមាន​៣៨០ ០០០នាក់៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។