ពលករកូរ៉េខាងជើង​ធ្វើការនៅរុស្ស៊ីភ័យខ្លាចចាប់បញ្ជូនទៅស្រុកកំណើតវិញ​

ពលកររបស់កូរ៉េខាងជើង​រាប់ម៉ឺននាក់កំពុងតែធ្វើការនៅភាគខាងកើតនៃប្រទេសរុស្ស៊ី កំពុងមានការភ័យខ្លាច មានការដាក់ទណ្ឌកម្ម ហើយបញ្ជូនពួកគេទៅប្រទេសវិញ ខណៈពិភពលោកកំពុងធ្វើយុទ្ធនាការដាក់សម្ពាធលើកូរ៉េខាងជើង​។​

ពលកររបស់កូរ៉េខាងជើង​រាប់ម៉ឺននាក់កំពុងតែធ្វើការនៅភាគខាងកើតនៃប្រទេសរុស្ស៊ី កំពុងមានការភ័យខ្លាច មានការដាក់ទណ្ឌកម្ម ហើយបញ្ជូនពួកគេទៅប្រទេសវិញ ខណៈពិភពលោកកំពុងធ្វើយុទ្ធនាការដាក់សម្ពាធលើកូរ៉េខាងជើង​។​

កាលពីថ្ងៃចន្ទអង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ដោយសារតែការបាញ់សាកល្បងអាវុធនុយក្លេអ៊ែទីលើកទី​៦។ បច្ចុប្បន្ន​ប្រទេសពាក់ព័ន្ធមួយចំនួន​រួមទាំងអាមេរិកកំពុងតែរៀបចំការដាក់សម្ពាធបន្ថែមទៀត​លើកូរ៉េខាងជើង។​

ពលករកូរ៉េខាងជើង​ប្រមាណ ៣០ ០០០នាក់​កំពុងតែធ្វើការងារនៅក្នុងប្រទេសរុស្ស៊ី​ ទៅលើផ្នែកខុសៗគ្នារួមទាំងសិប្បកម្មឈើ និង ផ្នែកសំណង់។​

ពលករទាំងនោះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីក្រុមពលករផ្សេង ដោយត្រូវបានគេចាត់ទុកដូចជា ក្នុងលក្ខខណ្ឌ​ទាសករ។​ ​នេះបើតាមសារព័ត៌មាន ​CNN។​

ពលរកូរ៉េខាងជើងទាំងនោះថ្លែងថា ពួកគេមានការព្រួយបារម្ភខ្លាចមានការបញ្ជូនពួកគេទៅកាន់ប្រទេសវិញ ព្រោះពួកគេចូលចិត្តធ្វើការងារនៅទីនោះ ហើយបានផ្ញើប្រាក់ទៅស្រុកនៅកូរ៉េខាងជើង៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។