ឌូទើតេប្រកាសថាលុបកិច្ចសន្យារុករករ៉ែជាមួយក្រុមហ៊ុនចោលដោយផ្អែកលើច្បាប់​

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេថ្លែង នៅថ្ងៃពុធនេះថា លោក គាំទ្រ រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់លោក ដែលសម្រេចលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុន រុករករ៉ែ ជិត១/៣ ដែលបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍន៍ជាតិ។​

ឌូទើតេ ថ្លែងថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ធនធានធម្មជាតិ​ លោកស្រី​ Regina Lopez ដែលថ្លែងថា ក្រុមហ៊ុន​រុករករ៉ែមួយចំនួន​កំពុងបំផ្លាញបរិស្ថាន ហើយព្រមានតាំងពីលើកាន់តំណែងភ្លាមៗកាលពីខែមិថុនាឆ្នាំ២០១៦ថា ប្រទេសជាតិអាចដំណើរការទៅមុខបានដោយមិនបាច់រុករករ៉ែ។​

លោកស្រី Lopez ថ្លែងកាលពីថ្ងៃអង្គារដោយ បញ្ជាឲ្យលុបកិច្ចសន្យាជាមួយក្រុមហ៊ុនរុករករ៉ែចំនួន ៧៥ ដែលកំពុងអនុវត្តកិច្ចព្រមព្រៀងនៃការរុករក។ ការបញ្ជាឲ្យលុបនេះដោយបញ្ជាក់ហេតុផលថា ដោយសារធ្វើឲ្យប៉ះពាល់តំបន់ទឹកប្រើប្រាស់។​ ប្រែសម្រួល 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ