អតីត​មេ​បក្ស​ប្រឆាំង​បន្ត​បង្ហោះ​សារ​នយោបាយ​បើ​ទោះបី​លាលែង​ពីតំណែង​ក៏​ដោយ

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ខ្មែរ​ត្រូវ​រៀបចំ​ប្រទេស​ឡើង​វិញ ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ក្រីក្រឲ្យ​ជៀស​ផុត​ពី​បំណុល​វ័ណ្ឌ​ក។

លោក សម រង្ស៊ី លើក​ឡើង​ដូច្នេះ តែ​មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​​ទម្លាក់​កម្រិត​អត្រា​ការ​ប្រាក់​អតិបរមា​មក​នៅ​ត្រឹម១៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក សម រង្ស៊ី ដែល​​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ក្រៅ​ប្រទេស​នោះ បាន​រៀបរាប់​ថា ខ្មែរ​យើង​ត្រូវ​រៀបចំ​ប្រទេស​ឡើង​វិញ ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ក្រីក្រ ជាពិសេស កសិករ​ឲ្យ​មាន​ទីផ្សារ​លក់​ផល​ដំណាំ​ក្នុង​តម្លៃ​ខ្ពស់​សមរម្យ ជៀស​វាង​ការ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ ជំពាក់​លុយ​គេ​វ័ណ្ឌករ អស់​សង្ឃឹម ហើយ​បង្ខំ​ចិត្ត​ចំណាក​ស្រុក ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ប្រទេស​ជិត​ខាង កាន់​តែ​ច្រើន​ឡើងៗ។

បើ​ទោះបី​ជា​បាន​​ប្រកាស​លា​លែង​ពី​តំណែង​ជា​ប្រធាន​បក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​១១ ខែ​កុម្ភៈ​កន្លង​មក​នេះ​ក៏​ដោយ លោក សម រង្ស៊ី បាន​ថ្លែង និង​បង្ហោះ​សារ​នយោបាយ​ជា​បន្ត​បន្ទាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ