កម្ពុជាប្រារព្ធខួប៤ឆ្នាំនៃការសោយទិវង្គតអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ

តើ​លោក​អ្នក​ចាំ​ទេ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​សំខាន់​អ្វី? ថ្ងៃ​នេះ គឺ​ជា​ខួប ៤​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​អតីត​ព្រះមហាក្សត្រ នរោត្ដម សីហនុ។នៅ​ព្រឹក​ថ្ងៃ​នេះ ក្រុម​សមាជិក​ព្រឹទ្ធ​សភា​កម្ពុជា បាន​អញ្ចើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ នៅ​ឯ​សួន​ច្បារ​វិមាន​ឯករាជ្យ ជា​ទី​តម្កល់​រូប​សំណាក់​របស់​ទ្រង់។

តើលោកអ្នកចាំទេថា ថ្ងៃនេះជាថ្ងៃសំខាន់អ្វី? ថ្ងៃនេះ គឺជាខួប ៤ឆ្នាំនៃការសោយទិវង្គតអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ។

នៅព្រឹកថ្ងៃនេះ ក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា បានអញ្ចើញទៅគោរពវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ នៅឯសួនច្បារវិមានឯករាជ្យ ជាទីតម្កល់រូបសំណាក់របស់ទ្រង់។

ផ្ទាំងបដាជាច្រើន ត្រូវបានគេឃើញបិទផ្សាយនៅតាមអគារសាធារណៈ និងស្ថាប័នរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ដើម្បីរំលឹកដល់អតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ ដែលបានទាមទារឯករាជ្យពីរបបអាណាព្យាបាលបារាំងកាលពីឆ្នាំ១៩៥៣។

អគ្គរាជទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល លោក ឡុង ឌីម៉ង់ បានបង្ហោះវីដេអូផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយបង្ហាញថា ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ក៏បានរៀបចំរំលឹកខួប ៤ឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាវីរក្សត្រ នរោត្ដម សីហនុ ផងដែរ។

នៅលើបណ្ដាញសង្គម ក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុក ក៏បានបង្ហោះព្រះឆាយលក្ខណ៍អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ព្រមទាំងពាក្យពេចន៍នានា ដែលបង្ហាញពីការចងចាំទ្រង់ផងដែរ។

ព្រះករុណាសម្ដេចព្រះ នរោត្ដម សីហនុ បានសោយទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ឆ្នាំ នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។