យោធាថៃរៀបចំឲ្យកុមារកំសាន្តដោយការបាញ់កាំភ្លើង​

យោធាថៃបើកឲ្យយោធានៅតាមបន្ទាយ រៀបចំឲ្យកុមារកំសាន្ត តាមរយៈបាញ់កាំភ្លើងទៅកាន់គោលដៅណាមួយ​ និង​លេងសព្វាវុធផ្សេងៗទៀត កាលពីថ្ងៃសៅរ៍នៅក្នុងពិធីទិវាកុមាររបស់ប្រទេសនេះ។​

យោធាថៃបើកឲ្យយោធានៅតាមបន្ទាយ រៀបចំឲ្យកុមារកំសាន្ត តាមរយៈបាញ់កាំភ្លើងទៅកាន់គោលដៅណាមួយ​ និង​លេងសព្វាវុធផ្សេងៗទៀត កាលពីថ្ងៃសៅរ៍នៅក្នុងពិធីទិវាកុមាររបស់ប្រទេសនេះ។​

ពួកយោធាបានរៀបចំបង្ហាញជាទ្រង់ទ្រាយធំអំពីសារៈសំខាន់​ នៃយោធាក្នុងវិស័យនយោបាយ​និង សាធារណៈក្នុងសង្គមថៃ។  នេះគឺជាការបង្ហាញឥទ្ធិពលរបស់យោធា ខណៈស្ថានភាពនយោបាយនៅមិនទាន់មានស្ថិរភាពចាប់តាំងពីការធ្វើរដ្ឋប្រហារលើកទី១៩ កាលពីឆ្នាំ២០១៤មក។​ នេះបើតាមគេហទំព័រ Time OF India World​។​

ពួកយោធាថៃបានបង្ហាញពីតួនាទីយោធាឲ្យមហាជនមើលជាលើកទី២ប្រចាំឆ្នាំ​កាលពីថ្ងៃសៅរ៍ ចំថ្ងៃទិវាកុមារប្រចាំប្រទេស។ នេះគឺជាព្រឹត្តិការណ៍មួយ រៀបចំនៅភាគខាងត្បូង  ដែលនៅក្នុងព្រឹត្តិការណ៍ក៏មានធ្លាក់យន្តហោះយោធាមួយពេលបង្ហាញ បណ្តាលឲ្យអ្នកបើកបរម្នាក់ស្លាប់៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។