រដ្ឋាភិបាលដាក់ពាក្យទៅរដ្ឋសភា​ស្នើ​សុំដោះដូរគណៈរដ្ឋមន្ត្រី

មន្ត្រីនាំពាក្យនៃរដ្ឋសភាលោក ឡេង ប៉េងឡុង ឲ្យដឹងថា រដ្ឋាភិបាលបានដាក់សំណើទៅកាន់រដ្ឋសភា ដើម្បីស្នើដោះដូរគណៈរដ្ឋមន្ត្រី ដោយ​លោក​ថា​សំណើនេះនឹងត្រូវពិនិត្យបន្ទាប់ពីប្រធានរដ្ឋសភាវិលត្រឡប់ពីប្រទេសអូស្រ្តាលីវិញ។
លោក Hitn Kyaw ដែល​ទើប​ត្រូវបាន​បោះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ស៊ីវិល​ដំបូង​របស់​មីយ៉ាន់ម៉ាកាល​ពី​ថ្ងៃ​អង្គារ (រូប​ពី​BBC)

នាយករដ្ឋមន្ត្រីផ្ញើសារអបអរប្រធានាធិបតីមីយ៉ាន់ម៉ាដែលទើបជាប់ឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារអបអរសាទរដល់លោក U Htin Kyaw ដែលទើបត្រូវបានបោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសមីយ៉ាន់ម៉ា ដោយលោកបង្ហាញក្ដីសង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

មន្រ្តីក្រសួង​​ថា​ករណី​​ឆេះ​ព្រៃបំផ្លាញរថយន្តជាង​២០គ្រឿង​ ​មិន​មែន​ជា​ការ​លួច​ដុតនោះទេ

មន្រ្តី​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​និងនេសាទ​លើក​ឡើង​ថា​​ការ​ឆេះ​ព្រៃ​នៅ​ក្នុង​បរិវេណ​រដ្ឋ​បាល​ព្រៃ​ឈើ​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់​ដែល​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ជាង​២០គ្រឿង ​មិន​មែន​ជា​ការ​លួច​ដុតបំបាត់​ភស្តុតាង​នោះ​​ទេ។កាល​រសៀល​ថ្ងៃ​ទី១៣ ខែ​មីនា មាន​ករណី​ឆេះ​ព្រៃ​នៅ​ក្នុង​បរិវេណ​នៃ​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ​ដែល​​មាន​ទី​តាំ​ង​នៅ ភូមិព្រែក១​ ឃុំ​សំរោង​ទង​ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ​បណ្តាល​ឲ្យ​ខូច​ខាត​រថយន្ត​ចំនួន​២៧គ្រឿ​ង​ដែល​រដ្ឋ​បាល​ព្រៃ​ឈើ​ចាប់​បាន​ពី​ជនល្មើស​ព្រៃ​ឈើ។

ក្រសួងការពារ​ជាតិជ្រើស​រើស​ពលទាហាន​៥០០នាក់​

នៅក្នុងសេចក្តីសម្រេច​មួយចុះថ្ងៃទី​១១ខែមករា ឆ្នាំ​២០១៦ដែលវីអូឌី​ទើប​តែ​ទទួល​បាន រដ្ឋាភិបាល​បាន​បញ្ជាក់​​ថាការជ្រើសរើសនោះ​សម្រាប់បំពេញ​ក្របខ័ណ្ឌ​ឲ្យ​បញ្ជា​ការ​ដ្ឋានកាំភ្លើង​ធំ​ អគ្គបញ្ជាការ។​ សេចក្តីសម្រេ​ច​បញ្ជាក់​ថា​រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តីការគណៈ​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការពារជាតិ​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អគ្គមេ​បញ្ជា​ការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ត្រូវទទួល​បន្ទុក​ការអនុវត្ត​សេចក្តី​សម្រេចនេះ​ចាប់ពីថ្ងៃ​ចុះហត្ថលេខានេះតទៅ។​
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកលោក John Kerry (រូបភាពពី BBC)

រដ្ឋមន្ត្រីការបរទេស​អាមរិក​នឹង​ជួប​ប្រធានាធិបតី​រុស្ស៊ី​សប្ដាហ៍​ក្រោយ​បន្ទាប់​ពី​មាន​​ការ​ដក​ទ័ព​ចេញ​ពី​ស៊ីរី

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកលោក John Kerry នឹងធ្វើទស្សនកិច្ចនៅ​ប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពី​បញ្ហា​ស៊ីរី ក្រោយពីរដ្ឋាភិបាលក្រុងម៉ូស្គូបានចាប់ផ្ដើមដក​កង​ទ័ពភាគច្រើន​របស់​ខ្លួនចេញ​ពីប្រទេសនេះ។
សកម្មជនដីធ្លីនៅតំបន់បឹងកក់

សកម្មជនដីធ្លីនៅបឹងកក់រិះគន់តុលាការកំពូលដែលមិនទម្លាក់បទចោទលើពួកគេ

នៅព្រឹកថ្ងៃពុធនេះស្ត្រីជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ប្រមាណជា១០នាក់ដែលជាប់ចោ​ទ​​ក្នុង​សំនុំ​រឿង​ដីធ្លីបានរិះ​គន់​តុ​លាការកំពូលដែលបានប្រ​កាសសាលដីការក្សាការផ្តន្ទាទោសលើពួកគេដូច​​កា​រស​​​ម្រេចរបស់សា​លាឧទ្ធរណ៍។
បេក្ខជននាំមុខ​គណបក្ស​សាធារណរដ្ឋ​ លោក Donald Trump និង​បេក្ខជន​នាំ​មុខ​របស់​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី Hillary Clinton (រូប​ពី​ Channel News Asia)

លោកស្រី Clinton ឈ្នះ​៤​រដ្ឋ ខណៈ​​លោក Trump ឈ្នះ​៣​រដ្ឋ​​​ក្នុង​ថ្ងៃ​បោះឆ្នោត Super Tuesday 2

ក្នុង​ការ​​បោះឆ្នោត​បឋម​ដ៏​សំខាន់មួយ​កាល​ពី​​ថ្ងៃអង្គារ ឬ“Super Tuesday 2” លោកស្រី Hillary Clinton របស់​គណបក្ស​ប្រជាធិបតេយ្យ និងលោក Donald Trump របស់​គណបក្សសាធារណរដ្ឋទទួល​បាន​ជ័យ​ជម្នះ​ស្នូល​ក្នុង​ការ​ប្រណាំងប្រជែង​សម្រាប់ជា​បេក្ខជន​ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនៅ​ក្នុង​បក្ស​រៀង​ខ្លួន​។

រដ្ឋាភិបាល​​ទុកពេល​៤ខែ​សម្រាប់​ផ្ទេរ​សិទ្ធិ​យានយន្តដែល​រក​ម្ចាស់​ដើមមិនឃើញ

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១១​មីនា ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូនបាន​ប្រកាស​ដល់​សាធាណជនដែល​មាន​បំណង​ក្នុង​ការ​ធ្វើ​ជាម្ចាស់​កម្មសិទ្ធិ​ទៅ​លើយានយន្ត​របស់​ខ្លួនដែល​បាន​ទិញ​បន្ត​ហើយ​រក​ម្ចាស់​ដើមមិន​ឃើញ ឲ្យ​មក​ដាក់​ពាក្យ​សុំផ្ទេរ​ម្ចាស់​កម្មសិទ្ធិ​នៅ​អគ្គនាយដ្ឋាន​ដឹក​ជញ្ជូនឬ​មន្ទីរ​សាធារ​ណការខេត្ត​ រាជធានី ដោយត្រូវ​បំពេញ​បែប​បទនិង​សំណុំ​ឯកសារមួយ​ចំនួន។ ក្រសួង​បន្ត​ថារាល់សំណុំបែបបទ​និង​ឯក​សារទាំង​នោះរួម​មានប័ណ្ណសម្គាល់យានយន្ត ពាក្យសុំផ្ទេរសិទ្ធិយាន្តយន្តដោយ​មាន​ផ្តិត​មេដៃ អត្តសញ្ញាណ​បណ្ណជាតិខ្មែរច្បាប់​ដើ​មឬ​ចម្លង​ដោយ​មាន​ការ​បញ្ជាក់​ពី​សមត្ថកិច្ច បង្កាន់​ដៃ​ពន្ធប្រថាប់​ត្រា រួម​ទាំង​កិច្ច​សន្យាធានាដែល​ធ្វើ​ឡើងនៅ​ចំពោះ​មុខសមត្ថកិច្ចផ្ទេរកម្មសិទ្ធិ។

ក្រ​សួង​យុត្តិធម៌កោះប្រជុំមន្រ្តី​តុលាការ​ពីការឃុំខ្លួន​អ្នកមាន​ទំនាស់​ដីធ្លី​ បន្ទាប់ពីនាយករដ្ឋមន្រ្តីណែនាំ

ក្នុង​លិខិតអញ្ជើញ​មួយ​ចុះ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ រដ្ឋមន្ត្រី​ក្រ​សួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បាន​អញ្ជើញ​មន្ត្រី​តុលាការទាំងនោះឲ្យ​ចូល​រួម​ប្រ​ជុំ​នៅ​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ទី​ស្តីការ​ក្រ​សួង។ ក្នុង​លិខិត​អញ្ជើញដដែល លោក​រដ្ឋមន្ត្រីណែនាំ​ឲ្យ​មនន្ត្រីតុលាការដែលត្រូវ​ចូល​រួមកិច្ចប្រ​ជុំ​ធ្វើការ​ប្រមូល និង​រាយការណ៍ដល់អង្គប្រជុំពីទិន្នន័យស្តីពីការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្នក្នុង​សំណុំ​រឿង​ទំនាស់​ដីធ្លី។
All articles loaded
No more articles to load