រដ្ឋាភិបាល​ប្រកាសឲ្យប្រើក្រដាសប្រាក់​២០០០០រៀលគំរូ​ថ្មី

ក្រដាសប្រាក់ ២០០០០ រៀលថ្មីផ្នែកខាងមុខ (ហ្វេសប៊ុក ធនាជាតិកម្ពុជា)

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាសប្រើប្រាស់ក្រដាសប្រាក់​ ២០០០០រៀល (២ម៉ឺន​រៀល) គំរូ​ថ្មី នៅ​ទូទាំងប្រទេស ចាប់ពីថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ តទៅ។

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាសប្រើប្រាស់ក្រដាសប្រាក់​ ២០០០០រៀល (២ម៉ឺន​រៀល) គំរូ​ថ្មី នៅ​ទូទាំងប្រទេស ចាប់ពីថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ តទៅ។

យោងតាមអនុក្រឹត្យស្ដីពីការចេញផ្សាយ​ធនប័ត្រ​ប្រភេទ ២ម៉ឺនរៀល​ គំរូថ្មី ចេញផ្សាយនៅថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨នេះ ឲ្យដឹងថា​ ការអនុញ្ញាត​ឲ្យ​ចេញ​ផ្សាយធ្វើ​ចរាចរណ៍​ និង​ប្រើប្រាស់​​ក្រដាសប្រាក់២០០០០រៀល គំរូ​ថ្មីនេះ ទន្ទឹមនឹងបណ្ដាប្រភេទប្រាក់ដែលត្រូវបាន ចេញផ្សាយរួចហើយ។

បើតាមអនុក្រឹត្យ ឲ្យដឹងទៀតថា ធនាគារជាតិកម្ពុជាមានភារកិច្ចចេញសេចក្ដីប្រកាស ដើម្បីធ្វើការផ្សាព្វផ្សាយពីលក្ខណៈសម្គាល់ក្រដាសប្រាក់ប្រភេទ ២០០០០ រៀលគំរូថ្មី ចាប់ពីថ្ងៃនេះតទៅ។

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។