​ព្រឹក​នេះ​ព្រះសង្ឃ​៥០០​អង្គ​​​រាប់បាត្រ​បុណ្យ​៧​ថ្ងៃ​លោក​កែម ឡី​

ព្រះ​សង្ឃដែល​ចូលរួម​រាប់បាត​បុណ្យ៧ថ្ងៃលោកកែម ឡី នៅវត្តចាស់ កាលពីពេលកន្លងទៅ

គណៈកម្មាធិការបុណ្យសពលោក កែម ឡី និង សាច់ញាតិបានរៀបចំនិមន្តព្រះសង្ឃ ចំនួន៥០០អង្គ រាប់បាត្រនៅព្រឹកនេះ ដើម្បីឧទ្ទិសកុសល ដល់អ្នកវិភាគរូបនេះ ត្រូវនិងគម្រប់ ខួប៧ថ្ងៃនៃការបាញ់សម្លាប់។

អ្នកស្រាវជ្រាវ និង ជាអ្នកវិភាគល្បីឈ្មោះលោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់កាលពី ព្រឹកថ្ងៃអាទិត្យទី១០ខែកក្កដា កន្លងទៅនេះ។ ចាប់ពីថ្ងៃស្លាប់រហូតដល់ ថ្ងៃសៅរ៍នេះ គឺជាគម្រប់ខួប៧ថ្ងៃ ហើយសាច់ញាតិ និង គណៈកម្មការរៀបចំពិធីបុណ្យតាមប្រពៃណី។

ក្នុងពិធិបុណ្យគម្រប់៧ថ្ងៃនេះ គណៈកម្មការបុណ្យរៀបចំនិមន្តព្រះសង្ឃ ៥០០អង្គ សម្រាប់ឲ្យសាច់ញាតិ និង អ្នកគោរពស្រលាញ់លោកកែម ឡី ចូលរួមរាប់បាត្រ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ