អាជ្ញាធរ​ចិន​ចាប់​បាន​ផលិត​ផល​អាហារ​ក្លែង​ស្លាក​យី​ហោ​ខូច​គុណភាព​ជាច្រើន​​

សារព័ត៌មាន​សិង្ហបុរី Channel News Asia បាន​ផ្សាយ​ថា រោង​ចក្រ​ជិត ៣០​កន្លែង​នៅ​ក្នុង​ទីក្រុង​ធានជីន​របស់​ប្រទេស​ចិន ត្រូវ​បាន​គេ​ឆ្មក់​ចូល​បង្ក្រាប ដោយសារ​ផលិត​អាហារ​ក្លែង​ស្លាក​យីហោ និង​មាន​គ្រឿង​ផ្សំ​ខូច​គុណភាព។

បើ​តាម​សារព័ត៌មាន​ដដែល​នេះ ផលិត​ផល​នេះ ត្រូវ​បាន​ដាក់​ស្លាក​យីហោ​ល្បីៗ​នៅ​ក្នុង​ស្រុក និង​ស្លាក​យីហោ​អន្តរជាតិ ដូចជា យីហោ Neste ជា​ដើម។ ផលិត​ផល​ទាំង​នោះ រួម​មាន​សាច់​ក្រក និង​គ្រឿង​ផ្សំ​សិប្បនិម្មិត។

កាសែត​ចិន​ The Beijing News បាន​ផ្សាយថា ផលិត​ផល​ទាំង​នោះ ត្រូវ​បាន​គេ​ចរាចរ​លក់​នៅ​ទូទាំង​ប្រទេស​ចិន។

រីឯ​កាសែត​ហុងកុង South China Morning Post បាន​ផ្សាយ​ថា ផលិត​ផល​ក្លែង​ម៉ាក​យីហោ​តម្លៃ​ដល់​ទៅ​ជាង ១៤​លាន​ដុល្លារ ត្រូវ​បាន​គេ​ផលិត​ក្នុង​មួយ​ឆ្នាំៗ នៅ​ក្នុង​សង្កាត់​តូច​មួយ ស្ថិត​នៅ​ក្នុង​ទីក្រុង​ធានជីន។

ប្រទេស​ចិន នៅ​ពេល​ថ្មីៗ​នេះ ពោរពេញ​ទៅ​រឿង​អាស្រូវ​ផលិត​អាហារ​ក្លែង​ក្លាយ ដោយ​គេ​បាន​រក​ឃើញ​អាហារ​ក្លែង​ក្លាយ​កន្លះ​លាន​ករណី​កាល​ពី​ដើម​ឆ្នាំ​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ