ឆ័យលី ដាឡែន ​​​​ហ៊ាន​ពិនិត្យ DNA បើ​​​មិនជឿថានាងពិតជាសម្រាល​កូន

អ្នក​នាង​ ឆ័យលី ដាឡែន និងកូន (រូបភាពពីហ្វេសប៊ុក)

ក្រោយពីមានការ​បែកធ្លាយថា​​​​តារា​សម្ដែង ​អ្នក​នាង​ ឆ័យលី ដាឡែន សម្ងំសម្រាលកូនកាលពី​ជាង​​​២​ខែមុន ហើយអ្នកនាង​​ក៏​ប្រកាស​ទទួលស្គាល់ ស្រាប់តែមាន​​​​​​​​ព័ត៌មាន​​​ប៉ាន់ស្មានជាច្រើន​​​​​​បានលើកឡើងថា​កូន​​នោះមិនមែនជា​កូន​​របស់អ្នកនាង​​​ពិតប្រាកដ​នោះទេ...

​​ក្រោយពីមានការ​បែកធ្លាយថា​​​​តារា​សម្ដែង ​អ្នក​នាង​ ឆ័យលី ដាឡែន សម្ងំសម្រាលកូនកាលពី​ជាង​​​២​ខែមុន ហើយអ្នកនាង​​ក៏​ប្រកាស​ទទួលស្គាល់ ស្រាប់តែមាន​​​​​​​​ព័ត៌មាន​​​ប៉ាន់ស្មានជាច្រើន​​​​​​បានលើកឡើងថា​កូន​​នោះមិនមែនជា​កូន​​របស់អ្នកនាង​​​ពិតប្រាកដ​នោះទេ តែជាកូន​​សុំ​គេមកចិញ្ចឹម ដោយ​​សារតែ​ពេលកន្លង​មក​អ្នកនាង​​មិនដែល​​​ប្រកាស​ថាបានពរពោះ និងតែប្រកាស​​ថា​​ចង់បានកូនណាស់ តែមិន​​​ទាន់អាចមាន។

ជាមួយ​នឹង​​​ការ​​​​​​​​​​លេចឮ​ជុំវិញមិនជឿថា​កូនដែលនាង​​បង្ហោះជាដំណក់ឈាមរបស់ខ្លួន​ និងថា​អ្នកនាង​​​សុំកូន​​​​​គេ​​​មកចិញ្ចឹមនេះ អ្នកនាង​បាន​បង្ហាញប្រតិកម្ម នឹង​ថា​បើ​​​​​​​អ្នកណាច្បាស់ថា​​​​​​ក្មេងនោះ​មិនមាន​​​​​ជាឈាមរបស់អ្នកនាង
គឺ​អ្នកនាង​ហ៊ានអោយ​​ពិនិត្យ DNA និងចង់អោយ​​​អ្នកនាងនិងស្វាមី​ទៅ​ស្បថ​ដល់ណាក៏អ្នកនាង​​មិនខ្លាចនោះដែរ។

​អ្នកនាង ​​ឆ័យលី ដាឡែន និយាយថា​ក្នុងពេល​​អ្នកនាង​​​ពរ​ពោះ​ អ្នកនាង​ពិតជា​មិនធ្លាប់​សារភាពជាសាធារណៈអោយ​​​​​​ក្រុមអ្នកកាសែតដែលតែង​​​ជជីក​​សួរ​បានដឹង​ពី​ដំណឹង​នេះ​មែន ដោយសារតែក្នុងពេលនោះអ្នកនាង​​​ក្ដោប​ក្ដាប់ការងារណែនដៃ ហើយបើហ៊ានតែបើកទូលាយជុំវិញដំណឹងពរពោះ គឺពិតជាគ្មានអ្នកណា​​​​​ហ៊ាន​យកអ្នកនាង​ថតកុន ឬ​អាច​​រំសាយកុងត្រា​ជាមួយអ្នកនាង​ជាក់ជាមិនខាន។

អ្នកនាងថា​និយាយថា​ការងារ​​រាល់ថ្ងៃ​​​ការសម្ដែងនិងការច្រៀងរាំ​​គឺ​ជា​ប្រភពចំណូលធំ​ណាស់​ ទើបអ្នកនាង​មិនអាច​​​​​​ទម្លាយរឿងពរពោះ​ដោយបើកចំហ​បានទេ ដើម្បីការពារ​កុំ​អោយ​ផលិតកម្មដែល​ចង់​បាន​អ្នកនាងសម្ដែង
ឬ​​ផលិតកម្មដែលបាន​ទទួលអ្នកនាងអោយសម្ដែង រួចហើយ​​​​រអារចិត្ត​​​រំសាយ​គម្រោង​ជ្រើសយកអ្នកនាង​វិញ។

អ្នកនាង​និយាយថា ​«​​​ខ្ញុំនិយាយតាមត្រង់​ ​​រឿងខ្ញុំមានកូនហ្នឹង​គឺខ្ញុំ​អត់ចង់​បង្ហើប​ទេ ព្រោះកាលហ្នឹង​បើមាន​​ព័ត៌មានស្កេកស្កះ តើអ្នកណា​​​គេយកខ្ញុំ​ថត ​​អ្នកណាគេយកខ្ញុំច្រៀង បើ​​​​​​​​​​ខ្ញុំ​​រាល់ថ្ងៃ​​​ពឹងតែលើ​ចំណូល​ពីសិល្បៈហ្នឹង​!»។

អ្នកនាងថា​​​​​​​អ្នក​សិល្បៈ​ជើងចាស់ដូចអ្នកនាង​ការងារមានការប្រជែងខ្លាំងណាស់ ហើយបើ​​​​មានព័ត៌មានពរពោះ គឺច្បាស់​ណាស់ថា​នឹងគ្មានអ្នក​ចង់ហៅ​ថតឬ​ហៅឡើងឆាកនោះទេ ត្រង់ចំណុចនេះហើយ ដែលអ្នកនាងសម្រេចចិត្ត​​​​​​​​​​​​​មិនមាត់មិនករ ហើយគាប់ជួន​ជាមិន​​​សូវមានអ្នកចាប់អារម្មណ៍រឿងអ្នកនាង​ពរ​ពោះ​កូនដំបូងផង ទើបដំណឹង​​ពរ​​ពរ​​ត្រូវ​​​ស្ងាត់​​​​បាត់ឈឹង​។

អ្នកនាងថា​ខ្លួន​ទើបតែ​​​​​ឈប់ទទួលការងារ​​​​មុន​ថ្ងៃសម្រាល​កូនប៉ុន្មានអាទិត្យ​ប៉ុណ្ណោះ ដោយអ្នកនាង​បានសម្រាលកូននៅខេត្ត​កំពង់ឆ្នាំង​ស្រុកស្វាមី​​កាលពី​​​​​​​​ជិត​​៣ខែមុន ហើយ​ក្រោយ​​សម្រាល​កូនប្រុសបានតែ​​​​​​​​​​​ប៉ុន្មានថ្ងៃប៉ុណ្ណោះ
អ្នកនាង​ក៏ត្រលប់មក​ច្រៀង និង​មកសម្ដែងវិញ ​​​​ដើម្បីកុំអោយ​​ខាត​បង់ការងារ​។

អ្នកនាង​បានដាក់​​ឈ្មោះកូនប្រុសថា ​​តារា ​​​​ឆៃយ៉ានុត ហើយ​​អ្នកនាង​បានបង្ហាញប្រតិកម្ម​​​​ខ្លាំង​នៅពេល​មានអ្នក​មិនជឿថា​កូន​នោះជា​ឈាមរបស់អ្នកនាង និង​ថា​អ្នកនាង​​​​​ស្មុំកូនពីអ្នកដទៃហើយ​យកមកធ្វើជាកូន​របស់ខ្លួន​​​​​​ក្រោយការទទួលស្គាល់។

អ្នកនាងបាន​ហៅ​អ្នក​​​​​​មិនជឿ​និង​​​ចោទថា​អ្នកនាង​​យកកូន​អ្នកដទៃមកធ្វើជាកូន​ហើយ​ប្រកាសថា​​​ខ្លួនសម្ងំសម្រាលកូននោះ​ជាការ​បំបាក់ទឹកចិត្ត និងថា​​បើ​អ្នកនោះ​ច្បាស់ខ្លាំង​គឺអ្នកនាង​ហ៊ាន​អោយ​ពិនិត្យ DNA និង​​​ហ៊ាន​អោយ​​​មើលឯកសារពេទ្យ​តាំងពីពិនិត្យពោះរហូតដល់ថ្ងៃ​​ចុះបញ្ជី​កូនបាន។

អ្នកនាង​និយាយថា ​​«​ដោយសារ​មាន​​អ្នកយល់ចឹងៗ ទើបខ្ញុំ​​​អត់​​សារភាព​ទេ​​ចង់ទុកអោយគេ​ច្រលំ​ថា​ខ្ញុំ​ថត​ជាមួយក្មួយឬជាមួយកូន​គេ​អីម្មងទៅ​ស្រួល ​​​​​​ខ្ញុំ​​ហ៊ាន​ស្បថ​ថាកូនហ្នឹង​កូនខ្ញុំ ហើយ​បើ​​​​​​​​ចង់​​​តទល់អូខេ​​​ចង់ពិនិត្យ​​ DNA
ឬមើលឯកសារ​​ពេទ្យក៏បាន​!»។

អ្នកនាងថា​​​កូនប្រុសរបស់ខ្លួនអត់រស់នៅភ្នំពេញជាមួយអ្នកនាង និងស្វាមីនោះទេ ដោយ​អ្នកនាង​ទុក​អោយម្ដាយក្មេកមើលថែ ហើយអ្នកនាង​ឡើងចុះទៅខេត្តកំពង់​ឆ្នាំង​​​មួយអាទិត្យ​​២​ដងឬ៣​ដង​​ដើម្បី​ទៅមើលកូន​វិញ ដោយសារតែអ្នកនាងនិងស្វាមី​ប្រឹង​ប្រែងធ្វើការ​ហើយអត់ពេល​មើល។

អ្នកនាង​និយាយថា ​«​ក្នុងពេល​ខ្ញុំលាក់រឿង​ពរ​​ពោះ​ព្រោះខ្លាចប៉ះពាល់​ការងារហ្នឹង ​ខ្ញុំថា​នឹង​លាក់​រហូត​ថា​គាត់ជាក្មួយៗកុំអោយ​​គេ​​ចេះតែ​​​​គិត​ផ្ដេសផ្ដាស់តើ ប៉ុន្តែ​ដោយសារតែ​ខ្ញុំ​ជាម្ដាយមិនអាច​ទៅ​និយាយ​ចឹងចំពោះ​​កូនខ្លួនឯងបាន ទើបខ្ញុំ​​សារភាព ដល់ពេល​សារភាព​​​​ស្រាប់តែមកមាន​អ្នកថា​ខ្ញុំកុហក​​​អីចឹង​ទៀត ត្រង់​ហ្នឹងហើយដែលពេលខ្លះខ្ញុំ​​អត់ចង់​​អោយមានព័ត៌មានអ្វីទេ គឺចង់​រស់នៅជា​​នារី​សាមញ្ញ ហើយ​​ចេះតែ​​ប្រកែកៗ​កុំអោយមាន​ព័ត៌មាន​អី​ជាសាធារណៈទៅ​គ្រប់គ្រាន់!»។

អ្នកនាងគម្រោងធ្វើ​ពិធី​បង្កក់កូន​​​​​​​​ជាទ្រង់ទ្រាយធំ ​ប៉ុន្តែ​អ្នកនាងមិនទាន់ដឹងថា​ពេលណា​នោះទេ ​ដោយ​អ្នកនាងប្រាប់ថា​​អាចធ្វើមុនថ្ងៃអោយស្រប​នឹង​ពិធី​ខួបកំណើតរបស់​អ្នកនាងតែម្ដង។ ​អ្នកនាង​ប្រកាសថា​បើមានអ្នកមិនជឿ​ថា​​​​កូនក្មេង​​​ដែលអ្នកនាង​សារភាព​ថា​កូន​​​​​​​នោះ មិនមែនជាឈាមរបស់អ្នកនាង និងស្វាមី អាចមក​តទល់ជាមួយ​នាង​បាន ដោយសារតែនាង​​​ក៏​​មិនចង់អោយ​​ក្រោយពេលដែលអ្នកនាង​ប្រកាស​​ទទួលស្គាល់រឿងកូនទៅ​ហើយ ស្រាប់តែមាន​​​ការ​យល់​​មិនល្អ​ធ្វើអោយប៉ះពាល់ដល់​​​អារម្មណ៍របស់អ្នកនាង​និង​ស្វាមី​​​​នោះដែរ។

ពាក់ព័ន្ធនឹង​​​​​​​​ការ​​​​​បញ្ជាក់របស់អ្នកនាង ​ឆ័យលី ដាឡែន នេះ ​​អ្នកនាង​ ​​​​តូច ស្រីពេជ្រ តារាសម្ដែង​ដែលត្រូវគេស្គាល់​​ថា​ជាមិត្តភ័ក្រ្ត​​បេះមិនដាច់របស់អ្នកនាង ក៏​​​ចេញមុខធានាថា​នោះជាឈាមរបស់​អ្នកនាង ​ឆ័យលី ដាឡែន ​១០០ភាគរយផងដែរ ដោយ​​​​​ហេតុ​ផលថា​ព្រោះតែខ្លាច​​ខូច​រឿង​ក្នុងពេល​ពរ​ពោះ​ប៉ុណ្ណោះ​ ទើបអ្នកនាង​​​លាក់បាំង
ហើយ​​​​ដោយសារតែជ្រុលមិន​អោយគេ​ដឹង​ក្នុងពេល​ពរ​​ពោះទៅ​ហើយ ទើប​សម្រាលកូន​​​​​​​​​ដោយមិនប្រកាស​​តែម្ដង។ អ្នកនាងថា​​​អ្នកនាង​ ឆ័យលី ដាឡែន ​​​​​​​​​បាត់មុខ​ក្នុងពេល​​​សម្រាលកូនពី​សិល្បៈ​ទាំងមុននិងក្រោយ​​​​​​​​សម្រាលមិនក្រោម​​​៣ខែទេ ប៉ុន្តែមកពី​គ្មានអ្នក​ចាប់អារម្មណ៍ ទើប​​​​​មិនដឹងថា​​អ្នកនាង​ទៅសម្ងំ​សម្រាលកូននៅខេត្តកំពង់ឆ្នាំនោះ​៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។