តំណាងម្ចាស់ជំនួយ EU និង DCA បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព CJ ប្រចាំខេត្តក្រចេះ

នៅក្នុងអំឡុងពេលបេសកកម្មចុះពង្រឹងសមត្ថភាពដល់ពលរដ្ឋអ្នកសារព័ត៌មាន (CJ) នៅខេត្តក្រចេះ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៧ តំណាងម្ចាស់ជំនួយ EU និង DCA បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព CJ ប្រចាំខេត្តក្រចេះ ដោយធ្វើការកត់សម្គាល់ថា CJ ទាំងអស់មានការយល់ដឹងច្រើន និងសកម្មនៅក្នុងការចូលរួមសកម្មភាពសង្គមនិងការអភិវឌ្ឍមូលដ្ឋាន ពិសេសគឺសមត្ថភាពសរសេរព័ត៌មានជាដើម។

មន្រ្តីកម្មវិធីអភិបាលកិច្ចល្អ និងសិទ្ធិមនុស្ស របស់សហគមន៍អ៊ឺរ៉ុប (EU) លោក គៀត ឡេងហួ​ មានប្រសាសន៍ថា “ ខ្ញុំសប្បាយចិត្តណាស់ ដែលបានឃើញ CJ យើងសកម្មក្នុងការចួលរួមការងារសង្គមពិសេស ក្នុងយុទ្ធនាការផ្សព្វផ្សាយសិទ្ធិទទួលបានព័ត៌មាន និងមានភាពរហ័យក្នុងការរាយការណ៍ព័ត៌មាន ទាក់ទិននឹងបញ្ហាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ”។ លោកបន្តថា សហគមន៍អ៊ឺរ៉ុប និងបន្តជួយគាំទ្រដល់ការងាររបស់ CJ និងបានជម្រុញឲ្យ CJ យើងបន្តចូលរួមឲ្យបានសកម្មថែមទៀត​ ពិសេសនៅក្នុងការងារ ជាអ្នកអង្កេតការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី នេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។