ប្រជាពលរដ្ឋចូលរួមប្រជុំស្តីពីការអនុវត្តន៌ការងារគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ

នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៧ ក្រុមប្រជាពលរដ្ឋដែលជាអ្នកទ្រទ្រង់សុខភាពភូមិ ប្រជួបប្រជុំគ្នា ដើម្បីចែករំលែករបាយការណ៍ប្រចាំខែ នៃលទ្ធផលក្នុងការអនុវត្តន៌ការងារគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភជាមួយតំណាងម្ចាស់គម្រោង។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាឃុំទីពោ ស្រុកសន្ទុក ខេត្ត កំពង់ធំដោយមានតំណាងអង្គការ GIZ និងអង្គការRACHAចូលរួមផងដែរ។

ការអនុវត្តន៌ការងារគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ធ្វើឡើងដោយផ្តោតជាសំខាន់ទៅលើការអប់រំប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃការបរិភោគបបរម្រំ របស់កុមារ ដែលមានអាយុចាប់ពី ៦ខែ ដល់ ២៣ខែ។ ក្រៅពីការអប់រំ ក៏មានផងដែរការចុះអនុវត្តធ្វើបបរម្រំផ្ទាល់ និងជូនដល់ក្រុមកុមារញាំនៅតាមភូមិផងដែរ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ជៀម វឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។