ស្ថានខ្មែរប្រចាំនៅប្រទេសឥណ្ឌូនេស៊ីរំឭកដល់ប្រជាពលរដ្ឋខ្មែរដែលធ្វើការងារនិងសិក្សានៅទីនោះ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះតំបន់មួយចំនួនដោយថា មួយរយៈកាលចុងក្រោយនេះ មានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់។
តាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ខែឧសភា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្ន និង ជៀសវាងទៅកន្លែងមួយចំនួនបើមិនមានការចាំបាច់ដូចជា នៅស្ថានីយ៍រថភ្លើង ទីស្នាក់ការនគរបាល ព្រះវិហារCatholic និងទីប្រជុំជននានា ដោយថា តំបន់ទាំងនោះមិនមានសុវត្ថិភាពនោះទេ។
ការវាយប្រហារបន្តបន្ទាប់នោះ រួមមានកាលពីថ្ងៃអាទិត្យទីតាំងពីរផ្សេងគ្នាស្លាប់២១នាក់ នៅ ថ្ងៃចន្ធស្លាប់៤នាក់ និងនៅថ្ងៃពុធស្លាប់៤នាក់។