កូរ៉េខាងត្បូងបើកសិទ្ធិឲ្យស្ត្រីកូរ៉េខាងជើង​១២នាក់រស់​នៅលើទឹកដីខ្លួន​

 

 

ភ្នាក់ងារស៊ើបអង្កេតរបស់កូរ៉េខាងត្បូងបានដោះលែងពលរដ្ឋកូរ៉េខាងជើងធ្វើការតាម ភោជនីយដ្ឋាន កាលពីម្សិលមិញ បន្ទាប់ពីសាកសួរចប់ ហើយបើកសិទ្ធិឲ្យរស់នៅដូច ពលរដ្ឋកូរ៉េខាងត្បូង។

ពលរដ្ឋកូរ៉េខាងជើង១២នាក់ ដែលធ្វើការជាអ្នករត់តុ នៅក្នុងប្រទេសចិន បានរត់ គេចខ្លួនទៅប្រទេសកូរ៉េខាងត្បូងដើម្បីសុំសិទ្ធិជ្រកកោនកាលពីខែមេសា ប៉ុន្តែទីក្រុងព្យុងយ៉ាងបានចោទថា  អ្នកទាំងនោះត្រូវកូរ៉េខាងត្បូងចាប់ធ្វើជាចំណាត់ខ្មាំង។

នៅពេលដែលទីក្រុងសេអ៊ូលនិយាយថា ពលរដ្ឋទាំងនោះស្ម័គ្ររត់ចូលកូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាងនិយាយថា អ្នកទាំងនោះត្រូវបានចាប់ជំរិតដោយកូរ៉េខាងត្បូង។ កូរ៉េខាង ជើងក៏បាន ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឃោសនាឲ្យស្ត្រីទាំង១២នាក់ នោះវិលត្រ លប់ទៅកូរ៉េខាងជើងវិញ។

ពេលដែលពលរដ្ឋកូរ៉េខាងជើងទាំងនោះទៅដល់កូរ៉េខាងត្បូង គឺពួកគេ ត្រូវតម្រូវ ឲ្យនៅក្នុងបរិវេណទីភ្នាក់ងារស៊ើបអង្កេតរបស់កូរ៉េខាងខាងត្បូងអស់៣ខែ ដើម្បីសាកសួរ និង តាមដានលើចំណុចផ្សេងៗ។ ក្រោយមកអ្នកទាំងនោះត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលទីលំនៅថ្មី ដើម្បីបណ្តុះបណ្តាល ហើយទើបដោះ លែងឲ្យមានសេរីភាព ក្នុងការរស់ នៅដូចពលរដ្ឋកូរ៉េខាងត្បូង។ នេះ បើតាមសារព័ត៌មានChannel News Asia។

ក្រសួងរួបរួមជាតិរបស់កូរ៉េខាងត្បូងថ្លែងកាលពីថ្ងៃអង្គារម្សិលមិញថា  ភ្នាក់ងារស៊ើបអង្កេតបានសាកសួរចប់អស់ហើយ ហើយស្ត្រីទាំង១២នាក់នោះអាច ចាប់ផ្តើមជីវិតថ្មីនៅលើដែនដីកូរ៉េខាងត្បូងបាន។ ប្រែសម្រួល ដោយពៅ មេត្តា

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ