បុរស២នាក់​នៅសិង្ហបុរីប្រឈមជាប់ពន្ធនាគារ១ឆ្នាំ​ពាក់ព័ន្ធ​ហេ្គម Pokemon GO

 

សមត្ថកិច្ចសង្ហបុរីបានឃាត់ខ្លួនបុរស២នាក់ កាលពីថ្ងៃអង្គារម្សិលមិញ  ដែលមាន ទំនាស់ប្រើហិង្សាដាក់គ្នា នៅក្នុងទីក្រុង  ពាក់ព័ន្ធនិងការលេងល្បែងហ្គេមល្បីមួយ ឈ្មោះ Pokemon GO

ការឃាត់ខ្លួនអ្នកលេងហ្គេមប្រភេទនេះ ជាលើកទី១ ហើយនៅក្នុង ប្រទេសសិង្ហបុរី។ បុរសទាំងពីរនោះម្នាក់អាយុ២៨ឆ្នាំ និងម្នាក់ទៀតអាយុ៣៣ឆ្នាំ ។ នេះ បើតាមសារព័ត៌មានChannel News Asia។

ទំនាស់នៃបុរសទាំងពីរគឺដំបូងបុរសម្នាក់បើកឡានចូលកន្លែងចត ហើយ បុរស ម្នាក់ដើរកាត់ក៏ត្រូវឡានបុកហើយកើតទំនាស់វាយតប់គ្នាទៅវិញទៅមក។ ក្រោយមក នគរបាល សាកសួរទៅរកឃើញថា អ្នកដើរកាត់ផ្លូវនោះបានលេងហ្គេមឈ្មោះ Pokemon GO។

ទោះយ៉ាងណាក៏ករណីហិង្សានេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងអ្នកបើកបរ និងអ្នកឆ្លងកាត់ផ្លូវ  ហើយថា ពួកគេទាំងពីរម្នាក់ៗអាចប្រឈមមុខជាប់ពន្ធនាគារ១ឆ្នាំ និង ពិន័យជាប្រាប់៥០០ដុល្លារ សិង្ហបុរី។

ហ្គេមPokemon GO ជាប្រភេទហ្គេមដែលតម្រូវឲ្យអ្នកលេងតាមទូរស័ព្ទទំនើប ហើយ ត្រូវ ដើររកទីតាំង។ ហ្គេមនេះ ទើបល្បីឡើងនៅខែកក្កដា ហើយមានអ្នក លេងប្រមាណ ១០០លាននាក់លើពិភពលោក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ