លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងព្រមានកូរ៉េខាងជើងថារបបនេះនឹងប្រឈមមុខចំពោះការដួលរលំប្រសិនបើមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរដែលលោកស្រីថា «ជាមហិច្ឆិតាគ្មានព្រំដែន»។
លោកស្រី ប៉ាកគុនហ៊ី បានថ្លែងព្រមានដូចនេះក្នុងពេលដែលលោកស្រីថ្លែងសុន្ទរកថាប្រចាំឆ្នាំនៅឯរដ្ឋសភាដែលនៅខណៈនោះលោកស្រីថ្លែងការពារជំហររបស់លោកស្រីដែលបិទឧស្សាហកម្មនៅតំបន់កែវស៊ុង។
លោកស្រីបាននិយាយថាកូរ៉េខាងជើងមានមហិច្ឆិតាជ្រុលនិយមហើយវានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះការដឹកនាំជាពិសេសធ្វើឱ្យដួលរលំរបបនៅកូរ៉េខាងជើង។
លោកស្រី បាក់គុនហ៊ី បាននិយាយទៀតថាប្រទេសរបស់លោកស្រីបានបង់ខាតច្រើនណាស់ទៅឲ្យកូរ៉េខាងជើងហើយវិនិយោគទុននៅកោះកែវស៊ុងគឺជាកំលាំងសេដ្ឋកិច្ចដ៏ខ្លាំងមួយរបស់កូរ៉េខាងជើងដែលលោកស្រីរកឃើញថាមួយឆ្នាំៗប្រទេសនេះទទួលបានប្រាក់ពីកម្មករប្រមាណជាបីពាន់លានដុល្លារអាមេរិក។
នៅពេលជាមួយគ្នានេះលោកស្រី ប៉ាកគុនហ៊ី អំពាវនាវប្រជាជនកូរ៉េខាងត្បូងឲ្យមានការគាំទ្រលោកស្រីចំពោះការឆ្លើយតបណាមួយទៅកូរ៉េខាងជើង៕
ប្រភព: CNA