សមាគម​វៀតណាម​បដិសេធ​​បង្ហោះ​សារ​ប្រមាថ​មើល​ងាយ​ក្សត្រ​កម្ពុជា

ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​ទៀត បាន​ឲ្យ​ដឹង​ថា សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម​នៅ​ព្រះ​រាជាណាចក្រកម្ពុជា បាន​បដិសេធ​ចំពោះ​ការ​បង្ហោះ​សារ​ប្រមាថ​មើល​ងាយ​ព្រះមហាក្សត្រ និង​គ្រួសារ​រាជ​វង្ស​ខ្មែរ។

កាល​ពី​ពេល​ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា សមាគម​វៀតណាម​នៅ​កម្ពុជា បាន​បង្ហោះ​សារ​មាន​លក្ខណៈ​​ប្រមាថ​ជាបន្ត​បន្ទាប់​ ដែល​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ប្រជាជន​កម្ពុជា។

ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា​នេះ សមាគម​សហព័ន្ធ​វៀតណាម​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​បដិសេធ​ថា ទំព័រ​ហ្វេសប៊ុក​នោះ មិន​មែន​ជា​របស់​ខ្លួន​ឡើយ ដោយ​ថា សមាគម​នេះ​មិន​ដែល​បង្កើត​ទំព័រ​ហ្វេសប៊ុក​ណាមួយ​ឡើយ។

សមាគម​បាន​បញ្ជាក់​ថា សមាគម​បាន​ដូរ​ឈ្មោះ​ជា​ផ្លូវការ​តាំង​ពី​ឆ្នាំ​២០១១​មក​ម៉្លេះ មិន​មែន​ឈ្មោះ​សមាគម​វៀតណាម​នៅ​កម្ពុជា​ទៀត​នោះ​ឡើយ។

សមាគម​វៀតណាម​​បាន​អះ​អាង​ថា​ ខ្លួន​តែង​តែ​គោរព​ព្រះមហាក្សត្រ និង​ច្បាប់​របស់​កម្ពុជា ហើយ​ខ្លួន​បាន​ស្នើ​ទៅ​អាជ្ញាធរ​កម្ពុជា ឲ្យ​ចាត់​វិធានការ​ទៅ​លើ​ជន​ដែល​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ