លោក សម រង្ស៊ី ព្យាយាម​បង្ហាញថា​ហ្វេ​ស​ប៊ុកលោក ហ៊ុន សែន ពិតជា​មាន​ក្រុម​អ្នកគាំទ្រ​ក្លែងក្លាយ​

​ប្រធាន​គណបក្សប្រឆាំងបាន​ព្យាយាម​បង្ហាញទីតាំង​មួយ​កន្លែងនៅ​ក្រៅប្រទេសដែល​លោក​ថា ទីតាំង​នោះត្រូវបាន​គេ​បង្កើត​គណនេយ្យ​ហ្វេសប៊ុក​ក្លែងក្លាយ សម្រាប់​រក​ប្រាក់ ខណៈ​លោក​ត្រូវបាន​គេ​ប្តឹង​មួយ​ករណី​ទៀត ទាក់ទិនការរិះគន់​ហ្វេសប៊ុក​លោក ហ៊ុន សែន​។​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ដែល​កំពុង​នី​រទេស​ខ្លួននៅ​ក្រៅប្រទេស បាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក របស់លោកនៅ​ថ្ងៃ​ទី ១៨ ខែមីនា​ថា នៅក្នុង​ប្រទេស​ឥណ្ឌា មាន​រោង​ជាង​បង្កើត like ក្លែងក្លាយ (Click-Farm) សម្រាប់​ជួល​មនុស្ស​ម្នាក់​ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ បាន​រាប់​ពាន់​ដើម្បី​ចុច likes​សម្រាប់​លក់​។​

​ប្រធាន​គណបក្សប្រឆាំងបាន​ព្យាយាម​បង្ហាញទីតាំង​មួយ​កន្លែងនៅ​ក្រៅប្រទេសដែល​លោក​ថា ទីតាំង​នោះត្រូវបាន​គេ​បង្កើត​គណនេយ្យ​ហ្វេសប៊ុក​ក្លែងក្លាយ សម្រាប់​រក​ប្រាក់ ខណៈ​លោក​ត្រូវបាន​គេ​ប្តឹង​មួយ​ករណី​ទៀត ទាក់ទិនការរិះគន់​ហ្វេសប៊ុក​លោក ហ៊ុន សែន​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ដែល​កំពុង​នី​រទេស​ខ្លួននៅ​ក្រៅប្រទេស បាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក របស់លោកនៅ​ថ្ងៃ​ទី ១៨ ខែមីនា​ថា នៅក្នុង​ប្រទេស​ឥណ្ឌា មាន​រោង​ជាង​បង្កើត like ក្លែងក្លាយ (Click-Farm) សម្រាប់​ជួល​មនុស្ស​ម្នាក់​ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ បាន​រាប់​ពាន់​ដើម្បី​ចុច likes​សម្រាប់​លក់​។​

​លោក សម រង្ស៊ី ក៏​បាន​បង្ហាញ​រូបភាព​នៃ​ចំនួន​អ្នក like លើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក ហ៊ុន សែន ដោយ​លោកថា ចំនួន​អ្នក like នៅក្នុង​ប្រទេស​ឥណ្ឌា​លំដាប់​ទី​២ បន្ទាប់​ពី​អ្នក​like នៅ​កម្ពុជា​។​

​លោក​សម រង្ស៊ី ក៏បាន​លើកឡើង​ដែរ​ថា ថៅកែ​រោង​ជាង​បង្កើត like ក្លែងក្លាយ​នេះ លោក​ថា អាច​រក​ប្រាក់​បាន​ច្រើននៅលើ​ទីផ្សារ​។​

​ទោះជា​យ៉ាងណា ក្រោយ​ពី​មានកា​រិះគន់លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បដិសេធ​ថា​ លោក​មិន​បាន​ទិញ​Likes​នៅលើ​ហ្វេ​សប៊ុក​នោះទេ​។​

​គួរបញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ​លោក​សោម​ សឿន​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ប្តឹង​លោក​សម​​ រង្ស៊ី​។ ក្នុង​ពាក្យបណ្ដឹង រដ្ឋមន្ត្រី​នោះ​បាន​ចោទ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ពី​បទ​ក្លែង​លិខិត​នៅលើ​ហ្វេសប៊ុកនិង​បង្ហោះ​អត្ថបទ​មាន​ខ្លឹមសារ​មួលបង្កាច់​ខុសពី​ការពិត​។ លោក​សោម​ សឿន ​បានសរសេរថា​៖ “​ការភ្ជាប់​ជាមួយនឹង​ការអត្ថាធិប្បាយ​ថា Like មួយចំនួនធំ​ដែល​បង្ហាញ​លើ​ទំព័រ Facebook របស់​សម្តេច​គឺ​បានមក​ពី​ការទិញ​ឬ​ជួល​មនុស្ស​ក្រីក្រ​ដែល​អត់​ការងារ​ធ្វើ​ឲ្យ​បង្កើត Accounts Facebook (​គណនេយ្យ​ហ្វេ​សប៊ុក​) ក្លែងក្លាយ​ដើម្បី​ផ្តល់​Likes​សិប្បនិម្មិត​ក្លែងបន្លំ​ជូន​សម្តេច​”​។​

​លោក​សោម​ សឿន​ បាន​ចាត់ទុកថា ​ការ​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​របស់​លោក​សម​ រង្ស៊ី បាន​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស​ដល់​ថ្នាក់ដឹកនាំ​ជាតិ​និង​រូបលោក​ផ្ទាល់​យ៉ាងធ្ងន់ធ្ងរ​ ដោយ​លោក​ស្នើ​ទៅឲ្យ​តុលាការ​ផ្តន្ទាទោស​លោក​សម​ រង្ស៊ី​ ទៅតាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០​លាន​រៀល​៕​

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។