ក្រុមអ្នកស្រាវជ្រាវ បាននិយាយនៅថ្ងៃនេះថា ការកើនឡើងនៃកម្រិតទឹកសមុទ្រដោយសារការកើនឡើងនៃកម្ដៅផែនដី កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅជំរុញឲ្យមានទឹកជំនន់តាមឆ្នេរសមុទ្រនៅទូទាំងពិភពលោកនៅពាក់កណ្ដាលសតវត្សរ៍នេះ ជាពិសេសតំបន់ត្រូពិក។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមអ្នកស្រាវជ្រាវ បាននិយាយក្នុងរបាយការណ៍ស្រាវជ្រាវវិទ្យាសាស្ត្រថា នីវ៉ូទឹកសមុទ្រនឹងកើនឡើងពី ១០ ទៅ ២០សង់ទីម៉ែត្រនៅទូទាំងពិភពលោកនៅឆ្នាំ២០៥០ ដែលនឹងបង្កឲ្យមានហានិភ័យនៃទឹកជំនន់ទ្វេដង នៅតាមតំបន់ភាគខាងជើងផែនដី។
ក្រុមអ្នកស្រាវជ្រាវទាំងនោះរកឃើញថា ទីក្រុងធំៗនៅតំបន់អាមេរិកខាងជើង ដូចជាទីក្រុង Vancouver ទីក្រុង Seattle ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងឡូសអែនជឺឡែស និងតំបន់ឆ្នេរសមុទ្រអាត្លង់ទិចនៅអឺរ៉ុប នឹងរងគ្រោះខ្លាំងជាងគេ។
ក្រុមនេះបានលើកឡើងថា ប៉ុន្តែ តំបន់ត្រូពិក និងតំបន់មានប្រជាជនច្រើនកុះករនៅអាស៊ី និងអាហ្វ្រិក នឹងរងគ្រោះដែរ លុះត្រាំតែនីវ៉ូទឹកសមុទ្រកើនឡើងទ្វេដង៕