ផ្ទះ​ពលរដ្ឋ​៨​ខ្នង​នៅ​ឧត្ដរមាន​ជ័យ​រង​ការ​ខូច​ខាត​ក្រោយ​ខ្យល់​កន្ត្រាក់​បក់​បោក​លើ

រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក

ផ្ទះ​សម្បែង​ពលរដ្ឋ​យ៉ាង​ហោច​ណាស់​ ៨​ខ្នង​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ បាន​រង​ការ​ខូច​ខាត បន្ទាប់​ពី​ត្រូវ​ខ្យល់​កន្ត្រាក់​​លាយ​ឡំ​នឹង​ភ្លៀក​បោក​បក់​លើ​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​បើ​តាម​​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។

ក្រសួង​នេះ​បាន​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា កាល​ថ្ងៃ​ម្សិល​មិញ​នេះ ​ភ្លៀងលាយ​ឡំ​ជា​មួយខ្យល់កន្ត្រាក់ បានវាយប្រហារទៅលើភូមិក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង បណ្តាល​ឲ្យផ្ទះប្រជាពលរដ្ឋ​ចំនួន ០៦​ខ្នង របើក​ដំបូល។

ក្រសួងដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា កាលពីថ្ងៃទី ១៨ ខែ ឧសភា ផ្ទះពលរដ្ឋ​ចំនួន ០១​ខ្នងបាន​ដួល​រលំរាបដល់ដី និង ០១​ខ្នង​ផ្សេងទៀតរបើកដំបូល នៅក្នុងភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ដោយសារភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់។

ទាក់ទងនឹងបញ្ហានេះដែរកាលពីខែមីនារបាយការណ៍អាជ្ញាធរខេត្ដឧត្ដរមានជ័យ ឲ្យ​ដឹងថា លំនៅ​ឋានប្រជា​ពលរដ្ឋចំនួន ១១៧​ខ្នងផ្ទះ​ស្ថិត​នៅ​ក្រុង​សំរោង​ដដែល បានដួលរលំ ប៉ើងដំបូល និងជញ្ជាំង ហើយ​ក្នុងនោះក៏​មានលំនៅឋាន​ខ្មែរឥស្លាម ដែលទើបសងថ្មីមានចំនួន ៤៤ខ្នងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ