ប.ស.ស បដិសេធសម្ដី​លោក រ៉ុង ឈុន ជុំវិញ​សេវា​ធានា​រ៉ាប់​រង​សម្រាប់​កម្មករ

អតីតសមាជិក គ.ជ.ប. មកពីកូតាគណបក្សសង្គ្រោះជាតិ លោក លោក រ៉ុង ឈុន

បេឡាជាតិរបបសន្តិសុខសង្គម បានបដិសេធទៅនឹងការលើកឡើងរបស់ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ជុំវិញការទទួលខុសត្រូវលើកម្មករ​ពេលដួលសន្លប់ក្នុងកន្លែងធ្វើការ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​សោក​ស្ដាយ​ចំពោះ​សេចក្ដី​ជូន​ដំណឹង​របស់ ប.ស.ស ដែលបានចាត់ទុកកម្មករ និយោជិតមានស្ថានភាពសន្លប់ជាបុគ្គល​ក្នុងកន្លែងធ្វើការ ឬម៉ោងធ្វើការជាបញ្ហាផ្ទាល់ខ្លួន មិនមែនបណ្ដាលមកពីគ្រោះថ្នាក់ការងារ។

ក្នុងសេចក្ដីថ្លែងការណ៍ដដែល អតីត​សមាជិក​ គ.ជ.ប.ក៏បានស្នើឲ្យរដ្ឋាភិបាលលុប​ចោល​នូវសេចក្ដីជូនដំណឹងនោះ ដោយថា នោះ​ជា​ការមិនទទួលខុសត្រូវចំពោះកម្មករ និយោជិត ផ្ទុយទៅ​នឹងច្បាប់ការងារ។

ទោះបីជាយ៉ាងណា ប.ស.ស. បាន​បដិសេធ​ទៅ​នឹង​អ្វី​ដែល​លោក រ៉ុង ឈុន បាន​លើក​ឡើង ដោយ​ថា ស្ថាប័ន​រដ្ឋ​មួយ​នេះ នៅតែបន្តផ្ដល់ការធានារ៉ាប់រង និង​ទទួល​ខុស​ត្រូវចំពោះកម្មករនិយោជិត​ដែលមានបញ្ហាសុខភាព សន្លប់ជាបុគ្គល និងជាច្រើននាក់ ទោះបញ្ហាទាំងនោះ​ទាក់ទងនឹងការងារក្ដី ឬមិនទាក់ទងក្ដី ក៏កម្មករនៅតែអាចទទួលបានសេវាព្យាបាល និង ថែទាំវេជ្ជសាស្រ្តដោយ​ឥតគិតថ្លៃ។

ជាមួយគ្នានោះ ប.ស.ស ក៏ប្រកាសថា នឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលណាដែល​ធ្វើឲ្យប៉ះពាល់សិទ្ធិ និង​អត្ថ​ប្រយោជន៍​របស់កម្មករផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ