លោក ចន ឃែរី ទស្សនាវិមានចងចាំហ៊ីរ៉ូស៊ីម៉ា

(រូបភាពពី The Telegraph)

លោក ចន ឃែរី គឺជារដ្ឋមន្ត្រីការបរទេសអាមេរិកលើកទី១ហើយដែលបានទៅបំពេញកិច្ចនៅវិមានចងចាំរបស់ជប៉ុននៅហ៊ីរ៉ូស៊ីម៉ាជាកន្លែងដែលអាមេរិកទម្លាក់គ្រាប់បរមាណូក្នុងសង្គ្រាមលោកលើកទី២។​

លោក ឃែរី បានទៅទស្សនានៅវិមានចងចាំសន្តិភាពអ៊ីរ៉ូស៊ីម៉ាកាលពីថ្ងៃចន្ទម្សិលមិញ ហើយលោកបានដាក់បាច់ផ្កាឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់​ដោយសារការទម្លាក់គ្រាប់បែកបរមាណូដែលអាមេរិកជាអ្នកទម្លាក់បានសម្លាប់មនុស្សអស់ជាង១៤០ ០០០នាក់នៅឆ្នាំ១៩៤៥។​ នេះបើតាមសារព័ត៌មា​ន The Telegraph។

ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​របស់សហរដ្ឋអាមេរិកហាក់មិនសប្បាយចិត្តទេដែលរដ្ឋមន្ត្រីការបរទេសទៅហ៊ីរ៉ូស៊ីម៉ា ហើយសុំការអភ័យទោសនោះ គឺពេលដែលអ្នកសារព័ត៌មានរ៉យទ័រសួរបញ្ហានេះគាត់បញ្ជាក់ថាមិនមានចម្លើយទេ។​

លោក ចន ឃែរី សរសេរនៅលើសៀវភៅកំណត់ហេតុរបស់ភ្ញៀវថាវាជារឿងក្រៀមក្រំជាហេតុការណ៍អាក្រក់ ដែលរំឭកថាបេសកកម្មរបស់យើងមិនត្រឹមតែបញ្ចប់ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែតែមួយមុខនោះទេ ប៉ុន្តែយើងត្រូវប្រឹងប្រែងទាំងអស់គ្នាដើម្បីបញ្ចៀសសង្គ្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ